ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាំញៀន​ជាង​៨​លាន​គ្រាប់​ ត្រូវ​បា​នប៉ូលីស​ថៃរឹបអូស​ ខណៈ​ឃាត់ខ្លួនមនុស្ស​ ៤នាក់

ចែករំលែក៖

អន្តរជាតិ​​៖ បេី​យោង​តាមការលើកឡើងរបស់​ប៉ូលីសថៃ​ កាលពីថ្ងៃអង្គារទី២៩​ ខែមិថុនា​ ឆ្នាំ​២០២១ម្សិលមិញនេះ​ថា​ សមត្ថកិច្ចជំនាញ​បានបេីកប្រតិបត្តិការបង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ ដោយ​ឃាត់ខ្លួនជនសង្ស័យ​៤​នាក់​ រួម​​ជាមួយ​នឹង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន ជាង​៨​លាន​គ្រាប់​នៅក្នុង​ខេត្ត ឡុប ប៊ូ​រី​ ប្រទេស​ថៃ​​។​

ក្រុម​​ប៉ូលីសថៃ​ ​បាន​និយាយបន្ថែម​ថា ចំពោះ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ៤នាក់នេះ​ ក្នុងនោះបុរស​ ៣នាក់​និង​ស្ត្រី​ម្នាក់​ នៅ​ត្រង់ចំណុចស្ថានីយ​សាំងមួយកន្លែង​ ​នៅក្នុង​រថយន្ត​ចំនួន​ ២គ្រឿង​ដោយ​ធ្វើ​ការឆែកឆេរ​ជាក់ស្ដែង​ រកឃើញ​ថ្នាំញៀន​សរុប​៨,៤១​លាន​គ្រាប់​នៅក្នុង​ថង់​ចំនួន​២១​ស្បោង​។​

​គួរបញ្ជាក់ថា​ ករណី​បង្រ្កាប​ក្រុម​ជួញដូរ​គ្រឿងញៀន​​​ដ៏​ច្រើនសន្ធឹក​នេះ​ ធ្វើឡើង​បន្ទាប់ពី​កម្លាំងជំនាញ​ បានតាម​ព័ត៌មាន​ទទួលច្បាស់​ ទេីប​​ឈានដល់​ការបង្ក្រាប​ករណី​ថ្នាំញៀន​នេះ​។​

ដោយឡែក​ជនសង្ស័យ​ទាំងអស់នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញដូរថ្នាំញៀន​ខុសច្បាប់​ និង​មានបំណង​លក់​៕ដោយ៖សហការី

 


ចែករំលែក៖