ព័ត៌មានទាន់ហេតុការណ៍៖

រលកកម្តៅជាប្រវត្តិសាស្ត្រវាយប្រហារកាណាដា ស្លាប់ ២៣០នាក់

ចែករំលែក៖

នៅចុងខែមិថុនានេះ រលកកម្តៅបានវាយប្រហារនៅរដ្ឋ British Columbia តាំងពីថ្ងៃទី២៥ខែមិថុនា ដែលមានកម្តៅក្តៅខ្លាំងជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅក្នុងប្រទេសនេះ។

សារព័ត៌មាន CNN នៅថ្ងៃទី៣០ ខែមិថុនា បានដកស្រង់សម្តីប្រធានក្រុមស្រាវជ្រាវ លោក ស្រី Lisa Lapointe ដែលបានឱ្យដឹងថា ចាប់តាំងពីរលកកម្តៅវាយប្រហារតាំងពីចុងសប្តាហ៍កន្លងមក បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ។ ការស្រាវជ្រាវស្តីពីករណីស្លាប់ជាបន្តបន្ទាប់នៅរដ្ឋ British Columbia បានបង្ហាញយ៉ាងច្បាស់ថា អ្នកស្លាប់ភាគច្រើនគឺដោយសារក្តៅខ្លាំង។
ចាប់តាំងពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមិថុនា មានអ្នកស្លាប់សរុប ២៣៣នាក់ គឺមានចំនួនច្រើនជាងរបាយការណ៍កាលពីដំបូង ។ អ្នកស្លាប់ភាគច្រើនជាមនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ។
តាមរបាយករណ៍បានបញ្ជាក់ថា ការស្លាប់ភាគច្រើនកើតឡើងនៅទីក្រុង Vancouver, Bernaby និង Surrey ។
កម្លាំងប៉ូលិសនៅទីក្រុង Vancouver បានបញ្ជាក់ថា មានមនុស្ស ៦៥នាក់ស្លាប់ចាប់តាំងពីរលកកម្តៅវាយប្រហារតំបន់នេះតាំងពីថ្ងៃទី២៥ខែមិថុនា ។ សីតុណ្ហភាពនៅកណ្តាលទីក្រុង Vancouver មានចាប់ពី២៦ឡើងដល់ជិត៣៩ អង្សាសេ។
ចំណែកនៅក្នុងស្រុក Lytton ខេត្ត British Columbia មានសីតុណ្ហភាពកើនឡើងដល់ទៅ ៤៧,៥អង្សាសេនៅថ្ងៃទី២៨ខែមិថុនា គឺជាកម្តៅខ្ពស់បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ។ ក្នុងរដូវក្តៅប្រចាំឆ្នាំ គឺខ្ពស់បំផុតមានតែជិត៤០អង្សាសេប៉ុណ្ណោះ៕ដោយ៖ ធីរីណា

រូបភាព៖AFP


ចែករំលែក៖