ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០៣នាក់ នៅខេត្តកំពង់ចាម !

ចែករំលែក៖

ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០៣នាក់ ក្នុងនោះស្ត្រីជនជាតិខ្មែរអាយុ ៧៤ឆ្នាំ រស់នៅភូមិរូង ឃុំទំនប់ ស្រុកបាធាយ, ស្ត្រីជនជាតិខ្មែរអាយុ ៦០ឆ្នាំ រស់នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្កកំពង់ចាម និងស្ត្រីជនជាតិខ្មែរ ២៧ឆ្នាំ រស់នៅភូមិកោះបីពៃ ឃុំកោះពី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ 

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖

១-ស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ាង យឿន អាយុ៧៤ឆ្នាំ រស់នៅភូមិរូង ឃុំទំនប់ ស្រុកបាធាយ ខេត្ត កំពង់ចាម មានប្រវត្តិជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីរូបនេះ បានចូលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ដោយមានសភាព ហត់ ដង្ហក់។ ក្រុមគ្រូពេទ្យ បានធ្វើតេស្តរហ័សកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ និងត្រូវបានបញ្ជូនមកមន្ទីរពេទ្យមេគង្គ កំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈ បច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅមិនអាចជួយសង្គ្រោះអ្នកជំងឺ បាន។ អ្នកជំងឺ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ាង យឿន អាយុ៧៤ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យ រលាកសួតធ្ងន់ធ្ងរដោយសារវិជ្ជមានកូវីដ-១៩ និងមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ លើសម្ពាធឈាម។

២-ស្រ្តីជនជាតិខ្មែរ ឈ្មោះ បូ ហ៊ន អាយុ៦០ឆ្នាំ រស់នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ត្រីរូបនេះ បានធ្វើតេស្តរហ័សកូវីដ-១៩ ទទួលបានលទ្ធផល វិជ្ជមានកូវីដ-១៩ បន្ទាប់ពីបានប៉ះពាល់ដោយផ្ទាល់ជាមួយក្រុមគ្រួសារវិជ្ជមានកូវីដ-១៩។ ក្រុមគ្រូពេទ្យបាន បញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើង ដែលតម្រូវ ឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយ ដង្ហើមផងក៏នៅមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០៣:០០នាទីទៀបភ្លឺ។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ បូ ហ៊ន អាយុ ៦០ឆ្នាំ បានស្លាប់បាត់បង់ ជីវីតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរដោយសារវិជ្ជមានកូវីដ-១៩។

៣-ស្រ្តីជនជាតិខ្មែរ ឈ្មោះ ធី ច្រឹប អាយុ២៧ឆ្នាំ រស់នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ។ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ស្ត្រីរូបនេះ មានផ្ទៃពោះ០៦ខែ បានធ្វើតេស្តរហ័សកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ បន្ទាប់ពីបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩។ ក្រុមគ្រូពេទ្យ បានបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើង ដែល តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីន ជំនួយដង្ហើមផងក៏នៅមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ០៣:០០នាទីទៀបភ្លឺ។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ជី ច្រឹប អាយុ ២៧ឆ្នាំ បានស្លាប់បាត់បង់ ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរដោយសារវិជ្ជមានកូវីដ-១៩ និងមានផ្ទៃពោះ០៦ខែ។

រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាង ក្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖