ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ហាងលក់កង់ កែវ ជូឡុង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១៦ ផ្លូវ១៨២ សង្កាត់បឹងព្រលិត មានអ្នកជំងឺកូវីដ-១៩ (COVID-19) ជាច្រើនអ្នក គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ 🔴🔴 ហាងលក់កង់ កែវ ជូឡុង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១៦ ផ្លូវ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ⏰ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១។
🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) ជាច្រើនអ្នក គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា