ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួន អ្នកលេង ល្បែងស៊ីសង ៦ នាក់ឬករណី រារាំង ដល់ ការអនុវត្ត វិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ក្នុងក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋា នគរបាល ខេត្តកំពង់ចាម បានធ្វើការ បង្ក្រាបល្បែងស៊ីសង ១ ករណី ឃាត់ខ្លួន អ្នកលេង ល្បែង ចំនួន ៦ នាក់ ឬ ករណី រារាំង ដល់ការអនុវត្តវិធានការ ទប់ស្កាត់ ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និង រឹបអូស វត្ថុតាង បាន មួយចំនួន កាលវេលាម៉ោង ១២ និង ១០ នាទីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២១ នៅ ចំណុច ផ្ទះ របស់ ឈ្មោះ ហេង រ៉ា មី ស្ថិតក្នុង ភូមិ បឹងបាសាក់ សង្កាត់ សំបួរមាស ក្រុង កំពង់ចាម ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បាន ប្រាប់ឲ្យដឹងថា ក្រោយពេល ទទួល ព័ត៌មាន ពី ប្រជាពលរដ្ឋ លោកបាន បញ្ជា ដល់ កម្លាំង ជំនាញ របស់ ផែន ការងារ នគរបាលព្រហ្មទណ្ឌសហការ ជាមួយ កម្លាំង ជំនាញ របស់ អធិការដ្ឋាននគរបាលក្រុង កំពង់ចាម និង អាជ្ញាធរ មូលដ្ឋាន ដោយក្នុង កិច្ចប្រតិបត្តិការនេះ ក្រោម ការដឹកនាំ សម្របសម្រួល ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការ អម សាលាដំបូង ខេត្តកំពង់ចាម ចុះបង្ក្រាប ករណី រារាំង ដល់ ការអនុវត្ត វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និង បើកលេងល្បែងស៊ីសងខុសច្បាប់(លេងបៀរភ្នាល់ដាក់ប្រាក់) ។

ក្នុង ប្រតិបត្តិការ នេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖
– បៀរ នីឡុង ចំនួន ០១ ហ៊ូ

– កម្រាល ក្រាល លេងបៀរ ចំនួន ០១

-កំប៉ុង តុង ០១

– ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង

– ម៉ូតូ ចំនួន ០៤ គ្រឿង ប្រាក់រៀល ចំនួន ១០០.០០០ រៀល ( មួយ សែន រៀល ) ។

បច្ចុប្បន្ន ជនសង្ស័យ ចំនួន ៦ នាក់ ខាងលើ រួម នឹង វត្ថុតាង ត្រូវបាន បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដើម្បី សាកសួរ និង កសាង សំណុំរឿង តាមនីតិវិធី តាម បញ្ជា របស់លោក សុធា ពិសិដ្ឋព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូង ខេត្តកំពង់ចាម ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖