ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ធ្លាក់យន្តហោះនៅហ្វុីលីពីន អ្នកស្លាប់កើនឡើង៤៥នាក់ហើយ

ចែករំលែក៖

នៅថ្ងៃទី៥ខែកក្កដា តាមតួលេខចុងក្រោយរបស់សារព័ត៌មាន Philstar បានផ្សាយថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់យន្តហោះដឹកជញ្ជូនយោធាបានកើនឡើង ៤៥នាក់ និងអ្នករងរបួស៥៣នាក់។ នេះជាគ្រោះថ្នាក់យន្តហោះដឹកជញ្ជូនយោធាសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសហ្វុីលីពីន។
តាមតួលេខរបស់ក្រសួងការពារជាតិហ្វុីលីពីន បានបញ្ជាក់ថា យន្តហោះដែលជួបគ្រោះថ្នាក់មានមនុស្សជិះ ៩៦នាក់ ជាមួយគ្នានោះមានអ្នកស្លាប់៣នាក់និងរបួស៤នាក់ជាពលរដ្ឋរស់នៅលើដី តំបន់ដែលយន្តហោះធ្លាក់។ មនុស្ស៥នាក់នៅបាត់ខ្លួននៅឡើយទេ។
តំណាងកម្លាំងទាហានអាកាសហ្វុីលីពីន បានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់មិនទាន់ដឹងនៅឡើយទេ ក្រុមជំនាញកំពុងតែ ស្រាវជ្រាវបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់ ។ នៅពេលនេះ ក្រសួងការពារជាតិហ្វុីលីពីនបានស្នើពលរដ្ឋអត់ធ្មត់ កុំជឿពាក្យចរចាមអារ៉ាមថាទិញយន្តហោះមានបញ្ហាទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។
ក្រោយមានគ្រោះថ្នាក់កើតឡើង នៅលើបណ្តាញសង្គមបណ្តាញសង្គម Twitter តំណាងរាស្ត្រហ្វុីលីពីន លោក Richard Gordon បានដាក់សំណួរទៅលើគុណភាព យន្តហោះដែលហ្វុីលីពីនទិញ។ នេះជាករណីគ្រោះថ្នាក់យន្តហោះ របស់កម្លាំងទាហានអាកាសហ្វុីលីពីន លើកទី៤ហើយ ។ កាលពីខែមករា មានមនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះនៅតំបន់ Bukidnon ៕

ដោយ៖ ធីរីណា(រូបភាព៖Reuters)


ចែករំលែក៖