ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចដុត​កម្ទេចចោល​ដើម​កញ្ឆា​ប្រមាណ​១២.៥០០ ដើម និង​កញ្ឆា​ក្រៀម ៣៦ គីឡូក្រាម

ចែករំលែក៖

ខេត្ត​ឧត្តរ​មាន​ជ័​យ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាសមត្ថកិច្ចបានរឹបអូសនឹងដុតកម្ទេចចោលនៅដើម​កញ្ឆា​ប្រមាណ​១២.៥០០ ដើម និង​កញ្ឆា​ក្រៀម ៣៦ គីឡូក្រាម បន្តចាប់ប្រមូលនឹងរឹបអូសរួចមក។អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ ការដុត​កម្ទេចចោល​នៅកញ្ឆាធ្វើឡើងនា​ថ្ងៃទី​៧ ខែកក្កដា២០២១ ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​នៅក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅ​។

​ពិធី​ដុតបំផ្លាញ​នេះ ធ្វើឡើង​ក្រោម​ការចូលរួម​ពី​លោក លឹម សុខ​តូ តំណាង​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​ក្រុមការងារ​ធ្វើ​ពិធី​ដុត​បំផ្លាញ​របស់ទាំងនេះ​ចោល។

ក្នុងពេលធ្វើពិធីដុតបំផ្លាញចោលនូវកញ្ឆាទាំងនេះសមត្ថកិច្ចក៏ដូចអាជ្ញាធរបានណែនាំនឹងពន្យល់ដល់ប្រជាពលរដ្ធបញ្ឈប់រាល់ការដាំដុះរបស់ខាងលើនេះព្រោះវាខុសនឹងច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖