ខេត្តឧត្តរមានជ័យ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាសមត្ថកិច្ចបានរឹបអូសនឹងដុតកម្ទេចចោលនៅដើមកញ្ឆាប្រមាណ១២.៥០០ ដើម និងកញ្ឆាក្រៀម ៣៦ គីឡូក្រាម បន្តចាប់ប្រមូលនឹងរឹបអូសរួចមក។អាជ្ញាធរខេត្តឧត្តរមានជ័យ ការដុតកម្ទេចចោលនៅកញ្ឆាធ្វើឡើងនាថ្ងៃទី៧ ខែកក្កដា២០២១ ដែលសមត្ថកិច្ចធ្វើការបង្ក្រាបបាននៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។
ពិធីដុតបំផ្លាញនេះ ធ្វើឡើងក្រោមការចូលរួមពីលោក លឹម សុខតូ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារធ្វើពិធីដុតបំផ្លាញរបស់ទាំងនេះចោល។
ក្នុងពេលធ្វើពិធីដុតបំផ្លាញចោលនូវកញ្ឆាទាំងនេះសមត្ថកិច្ចក៏ដូចអាជ្ញាធរបានណែនាំនឹងពន្យល់ដល់ប្រជាពលរដ្ធបញ្ឈប់រាល់ការដាំដុះរបស់ខាងលើនេះព្រោះវាខុសនឹងច្បាប់៕
ដោយ៖ អរុណរះ