ព័ត៌មានទាន់ហេតុការណ៍៖

នៅព្រឹកនេះ ! រថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ  អញ្ជើញប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ នៅឃ្លាំងឱសថកណ្តាល (CMS) រាជធានីភ្នំពេញ។

សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនទៅក្រសួងការពាជាតិ នៅឃ្លាំងឱសថកណ្តាល (CMS)ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖