ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៩ខែកក្កដាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលជាងកាត់ដេរសម្លៀកបំពាក់ លក់គ្រឿងអគ្គិសនី ហាងលក់ទូរស័ព្ទដៃ ជាងកាមេរ៉ា២ នៅក្នុងភូមិវាលយន្ត សូមមេត្តាប្រញាប់ទៅធ្វេីតេស្ត ព្រោះអ្នកលក់មានវិជ្ជមានកូវីដ-១៩។
រដ្ឋបាលខេត្តបញ្ជាក់ទៀតថា ដោយមានបុរសឈ្មោះ ស្រុន ឌិជ អាយុ៣២ឆ្នាំ មុខរបរអ្នកលក់ទូរស័ព្ទដៃ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត សូមបងប្អូនដែលពាក់ព័ន្ធ គឺគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១មក។
ចំពោះទីតាំងទី២ មានស្រ្ដីឈ្មោះយូ ចាន់ដារ៉ា អាយុ២៦ឆ្នាំ មុខរបរលក់គ្រឿងអគ្គិសនី រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនិងទីតាំងសុខ ឡី ជាងកាមេរ៉ា២ រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយគិតចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១មក។
ទីតាំងទី៣មានស្រ្ដីឈ្មោះ សេក រ៉ានី អាយុ ៣៩ឆ្នាំ មុខរបរអ្នកលក់ដូរនៅផ្សារប្រសូតិ រស់នៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ដោយគិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១មក និងទីតាំងទី៤មានបុរសឈ្មោះ នៅ ស៊ីនួន អាយុ ៣៥ឆ្នាំ មុខរបរជាងកាត់ដេរសម្លៀកបំពាក់ រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប គិតចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១មក។
សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងទាំងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុន សែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន