ខេត្តស្វាយរៀង៖ សូមជួយផ្ដល់កម្លាំងចិត្តដល់បុគ្គលិកមណ្ឌលសុខភាពនៅច្រេស១នាក់និងមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម៤នាក់បានឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ នៅក្នុងស្រុកចន្ទ្រា។
រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដែលមាន ៖
ទី១-បុរសឈ្មោះ មុំ វ៉ាង អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកHCមិត្តភាពកម្ពុជា-វៀតណាម រស់នៅភូមិទួលស្ដី ឃុំទួលស្ដី ស្រុកចន្ទ្រា។
ទី២-បុរសឈ្មោះ ប៉ោយ ចាន់រ៉ា អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកHCមិត្តភាពកម្ពុជា-វៀតណាមរស់នៅភូមិកោះឫស្សី ឃុំទួលស្ដី ស្រុកចន្ទ្រា។
ទី៣-បុរសឈ្មោះ រ៉ំា រ៉ាកើន អាយុ ៤២ឆ្នាំ មុខរបរបុគ្គលិកHCមិត្តភាពកម្ពុជា-វៀតណាម រស់នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា។
ទី៤-ស្រ្តីឈ្មោះ សុន ស្រីហួច អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកHC មិត្តភាពកម្ពុជា-វៀតណាម រស់នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយគិតចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។
ទី៥-ឈ្មោះ នូ សាំង អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកHC ច្រេស រស់នៅភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា បម្រើការនៅមណ្ឌលសុខភាពច្រេសគិតចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងទាំងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន