ព័ត៌មានទាន់ហេតុការណ៍៖

ប្រៃសណីយ៍កម្ពុជាបានក្រើនរំលឹកថា, ❌❌ប្រយ័ត្នចាញ់បោក❌❌⚠️⚠️

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ អង្គភាពប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើការក្រើនរំលឹកដោយបញ្ជាក់ថា, សូមជូនដំណឹងដល់បងប្អូនដែលបានទទួលព័ត៌មានថាមានគេផ្ញើឥវ៉ាន់ជូន សូមកុំជឿគេពេក ប្រយ័ត្នខាតបង់ប្រាក់កាក់។ ក្នុងនោះអង្គភាពប្រៃសណីយ៍កម្ពុជាបានលើកឡើងថា, 

1- រូបភាពខាងលើនេះជាFile Photoកែលើកុំព្យូទ័រ មិនមែនជាFile ថតផ្ទាល់លើឯកសារទេ

2- ការកាត់ត ឬលុបហើយបំពេញបន្ថែមថ្មីឡើងវិញ

3- ឯកសារនេះមិនដូចជាបញ្ញើឆ្លងកាត់ប្រៃសណីយ៍ឡើយ

4- បាកូដ មានតែគ្មានលេខសម្គាល់ច្បាស់លាស់

ប្រៃសណីយ៍កម្ពុជាបានបញ្ជាក់ថា, ដើម្បីទទួលបានការផ្តល់ព័ត៌មានរហ័ស ពីប្រៃសណីយ៍កម្ពុជា សូមចូលក្រុម Telegram នៅលើតំណLinkខាងក្រោម៖​

Group : https://t.me/joinchat/TRRIHgIarz12LvuM

វេបសាយ: https://www.cambodiapost.post/article/89

Toll free: 1800-21-5555

ទូរស័ព្ទលេខ: 023 428 080

សូមបញ្ជាក់ផងដែរថា, នៅលើ page ផ្លូវការរបស់ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តែងតែបានធ្វើការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋ អំពីល្បិចកលនៃជនខិលខូច ជៀសវាងការចាញ់បោក នូវការលួងលោម ប្រើបច្ចេកទេសផ្ញើបញ្ញើនេះជាដើម៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖