ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ អង្គភាពប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើការក្រើនរំលឹកដោយបញ្ជាក់ថា, សូមជូនដំណឹងដល់បងប្អូនដែលបានទទួលព័ត៌មានថាមានគេផ្ញើឥវ៉ាន់ជូន សូមកុំជឿគេពេក ប្រយ័ត្នខាតបង់ប្រាក់កាក់។ ក្នុងនោះអង្គភាពប្រៃសណីយ៍កម្ពុជាបានលើកឡើងថា,
1- រូបភាពខាងលើនេះជាFile Photoកែលើកុំព្យូទ័រ មិនមែនជាFile ថតផ្ទាល់លើឯកសារទេ
2- ការកាត់ត ឬលុបហើយបំពេញបន្ថែមថ្មីឡើងវិញ
3- ឯកសារនេះមិនដូចជាបញ្ញើឆ្លងកាត់ប្រៃសណីយ៍ឡើយ
4- បាកូដ មានតែគ្មានលេខសម្គាល់ច្បាស់លាស់
ប្រៃសណីយ៍កម្ពុជាបានបញ្ជាក់ថា, ដើម្បីទទួលបានការផ្តល់ព័ត៌មានរហ័ស ពីប្រៃសណីយ៍កម្ពុជា សូមចូលក្រុម Telegram នៅលើតំណLinkខាងក្រោម៖
Group : https://t.me/joinchat/TRRIHgIarz12LvuM
វេបសាយ: https://www.cambodiapost.post/article/89
Toll free: 1800-21-5555
ទូរស័ព្ទលេខ: 023 428 080
សូមបញ្ជាក់ផងដែរថា, នៅលើ page ផ្លូវការរបស់ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តែងតែបានធ្វើការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋ អំពីល្បិចកលនៃជនខិលខូច ជៀសវាងការចាញ់បោក នូវការលួងលោម ប្រើបច្ចេកទេសផ្ញើបញ្ញើនេះជាដើម៕
ដោយ៖ សុខ ខេមរា