ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដាក់ចេញផែនការឆ្លើយតប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពង្រឹងការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ អភិបាលក្រុង/ស្រុក ប្រធានមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកក្រុង/ស្រុក ។

ក្នុងកិច្ចប្រជុំនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដាក់ចេញផែនការមួយចំនួន ដើម្បីដោះស្រាយឆ្លើយតប ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩

១.ពង្រឹងការត្រួតពិនិត្យ កិច្ចការងារធ្វើចត្តាឡីស័កបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ (ពង្រឹងការគ្រប់គ្រងចត្តាឡីស័កតាមផ្ទះ)និងបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ

២.ពង្រឹងពិនិត្យ ការគ្រប់គ្រង ត្រួតពិនិត្យឡើងវិញជាប់ជាប្រចាំ កន្លែងកម្សាន្តសប្បាយ ភោជនីយ៍ដ្ឋាន អាជីវកម្មដ្ឋាន ផ្សារ និងរោងចក្រ សហគ្រាស ឲ្យបានហ្មត់ចត់ តាមការណែនាំ

៣,ការពិនិត្យ ការពិភាក្សា លើកិច្ចព្យាបាលបងប្អូនប្រជាពលរដ្ឋតាមផ្ទះ ៕

ដោយ ៖ សិលា


ចែករំលែក៖