ព័ត៌មានទាន់ហេតុការណ៍៖

«ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជអំណោយជូនជនពិការ ចំនួន ៤៤៦នាក់»

ចែករំលែក៖

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជានុរាស្រ្តជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជូនបងប្អូនក្មួយៗជាជនពិការចំនួន ៤៤៦នាក់ នៅអនុវិទ្យាល័យចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភំ្នពេញ​ ដោយក្នុងម្នាក់ៗទទួលបាន អង្ករចំនួន ៥០គ.ក្រ មីចំនួន ១កេសតូច​ ត្រីខចំនួន ១០កំប៉ុង ម៉ាស់ចំនួន ១ដុំ ឃីតចំនួន ១កញ្ចប់ ( មុង១ ភួយ១ សារុង១ ) ថវិកាចំនួន ២០០.០០០រៀល និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះមហាក្សត្រ ចំនួន១។

សូមបញ្ជាក់ផងដែរថា, ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជូនបងប្អូនក្មួយៗជាជនពិការចំនួន ៤៤៦នាក់ នៅអនុវិទ្យាល័យចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភំ្នពេញ​ គឺលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញយកព្រះរាជអំណោយទាំងនេះទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ។ 

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា, ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានបងប្អូនក្មួយៗជាជនពិការចំនួន ៤៤៦នាក់ នៅអនុវិទ្យាល័យចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភំ្នពេញ​ នូវព្រះរាជអំណោយ៖ អង្ករចំនួន ៥០គ.ក្រ មីចំនួន ១កេសតូច​ ត្រីខចំនួន ១០កំប៉ុង ម៉ាស់ចំនួន ១ដុំ ឃីតចំនួន ១កញ្ចប់ ( មុង១ ភួយ១ សារុង១ ) ថវិកាចំនួន ២០០.០០០រៀល និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន០១ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១៕

ដោយ ៖ សិលា


ចែករំលែក៖