ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានយល់ព្រមស្នាក់នៅជាមួយក្លិបBarcelona លើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៦ ដែលរួមបញ្ចូលទាំងការកាត់បន្ថយប្រាក់ឈ្នួលរបស់គាត់ដល់ពាក់កណ្តាលនៃប្រាក់ខែមុនរបស់គាត់។
តាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការប្រកាសនេះគឺអាស្រ័យលើការចាកចេញរបស់កីឡាករដែលនឹងអនុញ្ញាតឱ្យ Barcelonaផ្តល់ប្រាក់ឈ្នួលដល់ប្រធានក្រុមអាហ្សង់ទីនរូបនេះ។
Messi មានវ័យ៣៤ឆ្នាំគឺជាកីឡាករដែលមិនមានតម្លៃខ្លួនក្នុងការផ្ទេរ បន្ទាប់ពីកិច្ចសន្យារបស់គាត់ដែលត្រូវបានគេរាយការណ៍ថា បានខាតបង់ប្រាក់ឱ្យគាត់ចំនួន១២៣លានផោនក្នុងមួយរដូវកាលបានផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា។ គាត់កំពុងសម្រាកវិស្សមកាលបន្ទាប់ពីបានឈ្នះពានរង្វាន់ Copa America ហើយព័ត៌មានលម្អិតនៃកិច្ចសន្យាមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។
ការចុះហត្ថលេខាឡើងវិញនេះ Messi គឺជាគោលដៅសំខាន់បំផុតរបស់ប្រធានថ្មីលោក Joan Laporta ។ ក្លិប Barcelona ក៏កំពុងពិនិត្យមើលកិច្ចព្រមព្រៀងដោះដូរដែលពាក់ព័ន្ធនឹងខ្សែប្រយុទ្ធឆ្នើម Antoine Griezmann និងខ្សែបម្រើ Saul Niguez របស់ក្លិប Atletico Madrid ដោយមានគំនិតចង់កាត់បន្ថយប្រាក់ឈ្នួលដែរ។ កីឡាករមួយចំនួនទៀតដូចជា Junior Firpo, Jean-Clair Todibo និង Carles Alena ត្រូវបានគេលក់រួចហើយដើម្បីសន្សំថវិកា ហើយការចាកចេញរបស់កីឡាករល្បីៗផ្សេងទៀតក៏នឹងត្រូវការកាត់បន្ថយប្រាក់ឈ្នួលផងដែរ។
Messi ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិប Paris St-Germain និង Manchester City ដែលជាកន្លែងដែលគាត់នឹងត្រូវជួបជុំជាមួយអតីតអ្នកចាត់ការរបស់គាត់នៅឯក្លិប Barcelona លោក Pep Guardiola ក៏ដូចជាលីគកំពូលអាមេរិក ដែលគាត់ធ្លាប់បានពិចារណាពីមុនមក។
គួររំលឹកថា ខ្សែប្រយុទ្ធ Messi ជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេរបស់ក្រុម Barcelona ដោយរកបាន៦៧២គ្រាប់ និងជួយក្លិបឈ្នះបានពាន La Liga ១០ដង, Champions League ៤ដង, Copa del Reys ៧ដង និងអាចឈ្នះពាន Ballon d’Or ជាប់កំណត់ត្រា៦ដងផងដែរ ៕
ដោយ៖ ភារៈ(រូបថត ៖ BBC Sport)