ភ្នំពេញ៖ បើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៣-១៥ ខែកក្កដា ឆ្នាំ២០២១ ដោយមានការឯកភាពពីថ្នាក់ដឹកនាំអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានចាត់តាំងក្រុមការងារបច្ចេកទេស នៃការិយាល័យបច្ចេកវិទ្យា សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១-ទី២ និងអ្នកបច្ចេកទេសក្រុមហ៊ុន HSC ដឹកនាំដោយ លោកអនុសេនីយ៍ឯកយ៉េត ចាន់និត នាយរងផ្នែក នៃការិយាល័យបច្ចេកវិទ្យា បានចុះត្រួតពិនិត្យ និងថែទាំ សម្អាតរាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ជូនប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៧ប៉ុស្តិ៍។
នៅក្នុងដំណើរការចុះត្រួតពិនិត្យ និងថែទាំ សម្អាតរាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) របស់ក្រុមការងារបច្ចេកទេស ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៧ប៉ុស្តិ៍ មាន៖
-ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិសៀមរាប
-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាំ
-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់
-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី
-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង
-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ៕
ដោយ ៖ សិលា