ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារបច្ចេកទេស នៃការិយាល័យបច្ចេកវិទ្យា និងក្រុមហ៊ុន HSC ចុះត្រួតពិនិត្យ និងថែទាំ សម្អាតរាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៧ប៉ុស្តិ៍

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៣-១៥ ខែកក្កដា​ ឆ្នាំ២០២១ ដោយមានការឯកភាពពីថ្នាក់ដឹកនាំអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានចាត់តាំងក្រុមការងារបច្ចេកទេស នៃការិយាល័យបច្ចេកវិទ្យា សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១-ទី២ និងអ្នកបច្ចេកទេសក្រុមហ៊ុន HSC ដឹកនាំដោយ លោកអនុសេនីយ៍ឯកយ៉េត​ ចាន់​និត​ នាយរងផ្នែក​ នៃការិយា​ល័យ​បច្ចេកវិទ្យា បានចុះត្រួតពិនិត្យ និងថែទាំ សម្អាតរាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ជូនប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៧​ប៉ុស្តិ៍។

នៅក្នុងដំណើរការចុះត្រួតពិនិត្យ និងថែទាំ សម្អាតរាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) របស់ក្រុមការងារបច្ចេកទេស ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៧​ប៉ុស្តិ៍ មាន៖

-ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិសៀមរាប

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាំ

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​អូរស្មាច់

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ប៉ោយប៉ែត​

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ភ្នំ​ដី​

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ដូង

-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ព្រំ៕

ដោយ ៖ សិលា


ចែករំលែក៖