ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរី2.5Vបុកម៉ូតូហ្សូមើរ-អុិចនៅផ្លូវបែកជាបួនបណ្ដាលឱ្យនារីពីរនាក់របួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត Camry 2.5V ស៊េរីទំនេីបមួយគ្រឿងក្នុងល្បឿនលឿន​បានជ្រុលទៅបុកម៉ូតូ Zoomer-X ពីចំហៀងពេញទំហឹងបណ្ដាលឲ្យនារីពីរនាក់រងរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀតដេីម្បីសង្គ្រោះភ្លាមៗ​ កាលពីវេលាម៉ោង១២​ និង១០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវលេខ២០៥​ កែងផ្លូវលេខ៣៤៨​ ក្នុងសង្កាត់ទួលស្វាយព្រៃ២​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តម៉ាក​ Camry 2.5V ស៊េរីទំនេីប​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AL-2789 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣៤៨​ក្នុង ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន​ ខណៈមកដល់ផ្លូវបំបែកជាបួនក៏បានបុកម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1FZ-3159 ជិះដោយនារីពីរនាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២០៥​ ក្នុងទិសដៅពីជេីងទៅត្បូង​ ចំពីចហៀងពេញទំហឹង​ បណ្ដាលឲ្យម៉ូតូនិងនារីពីរនាក់ខាងលេីខ្ទាតជិត១០ម៉ែត្ររងរបួសធ្ងន់​ ឯរថយន្តបង្កបានខូចខាតកាងមុខផ្នែកខាងឆ្វេង​ ព្រមទាំងបែកបាក់កញ្ចក់មុខ​ផងដែរ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ រង់ចាំដោះស្រាយគ្នាពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖