ព័ត៌មានទាន់ហេតុការណ៍៖

ផ្អេីលទាំងយប់!! មុខសញ្ញាទាក់សត្វឆ្កែ២នាក់ត្រូវសមត្ថកិច្ចខណ្ឌចំការមន​ ដេញចាប់បានរួមទាំងសត្វឆ្កែ១ក្បាល

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន​បានធ្វេីការដេញចាប់ជនសង្ស័យ២នាក់​តាំងពីរង្វង់មូលផ្សារដេីមថ្កូវ​ រហូតឃាត់ខ្លួនបាននៅជាប់របងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងដកហូតវត្ថុតាងសត្វឆ្កែ១ក្បាល​។ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១​ និង៥០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

    ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន​៖​ ទី១-ឈ្មោះ​ វិត​ ភេទប្រុស​ អាយុ៤៣ឆ្នាំ​ និងទី២​-ឈ្មោះ​ ស្នា​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ ។ អ្នកទាំងពីរមានមុខរបរមិនពិតប្រាកដ​ ស្នាក់នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ​ ក្នុងសង្កាត់ស្ទឹងមានជ័យ​២​ ខណ្ឌមានជ័យ​ ។ 

    តាមប្រភពពីសមត្ថកិច្ចដែលដេញឃាត់ចាប់ជនសង្ស័យខាងលេី​បានប្រាប់ឱ្យដឹងថា​ មុនកេីតហេតុ​កម្លាំងរបស់លោកបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនក៏ប្រទះឃេីញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ SUZUKI ស្មាស់ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​ 1AA-6849 និងបីសត្វឆ្កែ​ពណ៌ខ្មៅ១ក្បាលមានទាំងខ្សែលួសជាប់នឹងខ្លួន​សត្វផង ទេីបមានការសង្ស័យក៏ហៅឲ្យឈប់​ តែជនសង្ស័យទាំង២នាក់នោះមិនឈប់​ ធ្វេីឲ្យសមត្ថកិច្ចដេញតាមតាំងពីរង្វង់មូលផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រហូតឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបាននៅជាប់របងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមបណ្ដោយផ្លូវលេខ១៨៧​ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រួមទាំងចាប់យកវត្ថុតាងសត្វឆ្កែ១ក្បាលផងដែរ​ ។ 

    ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលេីបានភ្លាម​ សមត្ថកិច្ចបាននាំជនសង្ស័យទាំង២នាក់​ និងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖