ខេត្តស្វាយរៀង៖ ជូនពរលោកមេឃុំក្រោលគោស្រុកស្វាយជ្រំឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកមានជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថាបុរសឈ្មោះ ភោគ វណ្ណថន អាយុ ៦៧ឆ្នាំ រស់នៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ទីតាំងសាលាឃុំក្រោលគោ ទីតាំងពេទ្យវណ្ណថន និងទីតាំងភ្នាក់ងារ អេអឹមខេ និងតារាផេ និងបេប៊ីសប ឈ្មោះ ថន រ័ត្នធី គិតចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។
ប្រភពបញ្ជាក់ថាមានព្រះតេជគុណឈ្មោះ ទឹម សុកជា ព្រះជន្ម ១៦វស្សារ គង់នៅវត្តស្វាយធំនិងទីតាំងវត្តស្វាយធំ ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ ដោយគិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
មាន បុរសឈ្មោះ គង់ សុណារ៉ា អាយុ ៦៣ឆ្នាំ មុខរបរជាងកាត់ដេរ រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនិងទីតាំងហាងកាត់ដេរណារ៉ា ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តអំពាវនាវសូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ-១៩ (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕
ដោយ៖យឹម សុថាន