យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍Sila ដែលបានបាត់ពីប្រព័ន្ធទំនាក់ទំនងនៅក្នុងតំបន់ Siberia ប្រទេសរុស្ស៊ីនោះ បានរកឃើញហើយ នៅតំបន់ភាគកណ្តាលប្រទេសនេះ ហើយអ្នកដំណើរទាំងអស់នៅមានជីវិតនោះទេ។
តាមការលើកឡើងរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរធុនតូចប្រភេទ An-28 បានរកឃើញក្នុងស្ថានភាពខូចខាតយ៉ាងខ្លាំង ដោយត្រូវចុះចតជាបន្ទាន់ ។ ប្រភពព័ត៌មានពីក្រុមជួយសង្គ្រោះបានឱ្យដឹងថា មនុស្សទាំងអស់នៅរស់ ប៉ុន្តែពេលនេះមិនទាន់ដឹងស្ថានភាពបែបណានៅឡើយទេ ដោយសារតែមានករណីរបួសធ្ងន់ជាច្រើន។
សារព័ត៌មាន RIA បានដកស្រង់ប្រភពព័ត៌មានពីក្រសួងគ្រប់គ្រងគ្រោះអាសន្នប្រទេសរុស្ស៊ីដែលបានឱ្យដឹងថា យន្តហោះ An-28របស់ក្រុមហ៊ុន Sila ដឹកមនុស្ស១៤នាក់និងអាកាសយានិក៣នាក់ បានបាត់ចេញពីប្រពន្ធរ៉ាដាពេលហោះហើរនៅក្នុងស្រុក Bakcharsky ក្នុងតំបន់ Tomsk ភាគខាងលិចតំបន់ស្វ័យភាពសាយបឺរីនារសៀលថ្ងៃទី១៦ខែកក្កដា ។ យន្តហោះខាងលើហោះហើរចេញពីតំបន់ Kedrvy ទៅកាន់តំបន់ Tomsk ។
កាលពីថ្ងៃទី៦ខែកក្កដា យន្តហោះធុនតូចប្រភេទ Antonov An-26 ដឹកអ្នកដំណើរមួយគ្រឿងដែលមានអ្នកដំណើរ២៦នាក់បានធ្លាក់បណ្តាលឱ្យស្លាប់ទាំងអស់ ។ ក្នុងចំណោមអ្នកស្លាប់មានអ្នកដំណើរ២២នាក់ មានកុមារ២នាក់ និងក្រុមអាកាសយានិក៦នាក់ ៕ដោយ៖ ធីរីណា
រូបភាព៖jetphoto.com+AFP)