ខេត្តកំពត៖ សូមបញ្ជាក់ថា នេះគ្រាន់តែជាការរំលឹកឡើងវិញពីទីតាំងតំបន់ រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តកំពតសម្រាប់ចុងសប្តាហ៍ដើម្បីឱ្យបងប្អូនយើងដែលមិនទាន់បានទៅកម្សាន្ត និងអ្នកដែលបានទៅកម្សាន្តហើយនោះ អាចនឹងបន្តទៅកាន់រមណីយដ្ឋានថ្មីៗបន្ថែមទៀត នៅពេលដែលជំងឺកូវីដ-១៩ ត្រូវបានថមថយ ផុតរលត់ទៅនោះ។
សូមជម្រាបជូនថា កន្លែងកម្សាន្តនៅខេត្ត កំពត ទោះបីដើរលេង២ថ្ងៃក៏មិនអស់ដែរ គឺមានច្រើនកន្លែងណាស់ ដែលអាចនិយាយបានថា បើទៅកម្សាន្តហើយមិនជិនណាយឡើយ គឺត្រូវតែចំណាយពេលទៅកម្សាន្តម្ដងទៀត។ ក្នុងនោះមានរមណីយដ្ឋានដូចរៀបរាប់ខាងក្រោមនេះ៖
១- រមណីយដ្ឋាន ឋានសួគ៌ បូកគោ
២- រមណីយដ្ឋាន ទឹកឈូ
៣- រមណីយដ្ឋាន ទឹកធ្លាក់ តាដា
៤- ភូមិ ក្តាត
៥- ឧទ្យានដងព្រែក
៦- សហគមន៍ព្រៃកោងកាងត្រពាំងសង្កែ
៧- ឆ្នេរសមុទ្រនៅភ្នំដូង
៨- ជិះទូកមើលទេសភាពតាមដងព្រែក
៩- រមណីយដ្ឋានភ្នំកំពង់ត្រាច
១០- រមណីយដ្ឋានសំបូរព្រៃចាក
១១-Nataya resort
១២- អាឃេឌៀរ
១៣- អន្លង់ធំ អន្លង់ខៀវ
១៤- ទឹកជ្រោះ៩ជាន់
១៥- ទំនប់ម្លិច
១៦- បឹងប្រទាក់ក្រឡា
១៧- កែបថ្មី ( កំពុងអភិវឌ្ឍន៍)
១៨- ទឹកធ្លាក់វាលពួច
១៩- ជ្រោះឱម៉ាល់
២០- កោះស្មៅ
២១- កំពង់គ្រែង(ទឹកវិល)
២២- ម៉ាក់ប្រាងទើបបង្កើតថ្មី
២៣- ភ្នំក្ងោក …….។
តាមពិតការរំលឹកឡើងវិញពីតំបន់ទីតាំងរមណីយដ្ឋាននេះ គឺចង់ឱ្យបងប្អូនបានស្គាល់ និងទៅកម្សាន្តលំហែកាយ ដកដង្ហើមស្រូបយកខ្យល់អាកាសធម្មជាតិ ជាមួយនឹងក្រុមគ្រួសារសាច់ញាតិ ឬដៃគូកំណាន់ចិត្តរបស់ខ្លួនជាដើម សម្រាប់ពេលខាងមុខ ដែលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានស្រាកស្រាន្ត៕
ដោយ ៖ សិលា