ព័ត៌មានទាន់ហេតុការណ៍៖

និយ័តករមូលបត្រកម្ពុជា បានទទួលពាក្យបណ្ដឹងជិត៨០០បណ្ដឹង ដែលប្ដឹងក្រុមហ៊ុន GFX ធ្វើឱ្យបាត់លុយអតិថិជន !

ចែករំលែក៖

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា ( ន, ម, ក. ) សូមជម្រាបជូនដំណឹងដល់សាធារណជន និងអតិថិជនទាំងអស់ របស់ក្រុមហ៊ុន ហ្គោលអេហ្វអ៊ិកស៍ អ៊ិនវេសម៉ិន (GoldFX Investment Co.,Ltd, GoldFX) មេត្តាជ្រាបថា៖ ក្រុមហ៊ុនGoldFX ទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្មជាឈ្មួញជើងសាឧបករណ៍និស្សន្នពី ន. ម. ក. ដែលតាម បទប្បញ្ញត្តិក្រុមហ៊ុនត្រូវបានអនុញ្ញាតឱ្យធ្វើការជួញដូរឧបករណ៍និស្សន្ទក្នុងនាមជាភ្នាក់ងាររបស់អតិថិជនខ្លួន (ធ្វើតាមការបញ្ជាទិញ-លក់របស់អតិថិជន) និងផ្តល់ប្រឹក្សាអំពីការវិនិយោគលើឧបករណ៍និស្សន្ន។ ក្រុមហ៊ុន GoldFX ត្រូវបានអនុញ្ញាតឱ្យភ្ជាប់ប្រព័ន្ធជួញដូរឧបករណ៍និស្សន្ន(MT4) តែជាមួយក្រុមហ៊ុនសមភាគីកណ្ដាល គឺក្រុមហ៊ុន ខេមបូឌាន ដេរីវេមីវ ម៉ិចឆេង ឯ.ក (Cambodian Derivatives Exchange Co., Ltd.-CDX) ដែលទទួលបានអាជ្ញាបណ្ណពី ន, ម.ក. ប៉ុណ្ណោះ។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនGoldFX ត្រូវបាន សម្រេចឱ្យព្យួរប្រតិបត្តិការជួញដូរឧបករណ៍និស្សន្នតាមសំណើសុំរបស់ក្រុមហ៊ុន ប៉ុន្តែ ន.ម.ក. ពិនិត្យឃើញថា មានអតិថិជនរបស់ក្រុមហ៊ុន GoldFX តវា៉តាមបណ្ដាញសង្គម និងបានចាប់ផ្តើមដាក់ពាក្យបណ្តឹងទៅស្ថាប័ន ផ្សេងៗ ដូចនេះ ជាវិធានការបន្ទាន់ ន.ម.ក. ក៏បានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ ដើម្បីឱ្យអតិថិជនរបស់ក្រុមហ៊ុន GoldFX អាចដាក់ពាក្យបណ្តឹងនៅ ន.ម.ក. តាមនីតិវិធីច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះផងដែរ ន.ម.ក ក៍បានអញ្ជើញតំណាងក្រុមហ៊ុន GoldFX ឱ្យចូលខ្លួនមកដោះស្រាយ ដែលជា លទ្ធផលមានដូចខាងក្រោម

១.តម្រូវឱ្យក្រុមហ៊ុន GoldFX ដោះស្រាយជាបន្ទាន់ជាមួយអតិថិជនដែលបានបើកគណនីជួញដូរ ឧបករណ៍និស្សន្ទុតាមរយៈវេទិកាជួញដូររបស់ក្រុមហ៊ុនសមភាគីកណ្ដាលស្របច្បាប់ ដែលករណីនេះ ក្រុមហ៊ុន GoldFX បានទូទាត់ប្រាក់វិនិយោគទៅឱ្យអតិថិជនទាំងនេះតាមគណនីជួញដូវនីមួយៗចប់រួចរាល់ហើយ។

២.ដោយពិនិត្យឃើញថា ក្រុមហ៊ុន GoldFX មានអតិថិជនផ្សេងទៀតក្រៅពីក្រុមអតិថិជនខាងលើនេះ ក្នុងគោលដៅបន្ទាន់នៃកិច្ចការពារផលប្រយោជន៍របស់វិនិយោគិន ន. ម. ក. បានជំរុញ និងណែនាំឱ្យក្រុមហ៊ុន GoldFX ត្រូវប្រតិបត្តិការ តែមិនឱ្យបិទក្រុមហ៊ុន និងត្រូវដោះស្រាយទូទាត់ប្រាក់វិនិយោគឱ្យអតិថិជនទាំងនោះ វិញជាបន្ទាន់ផងដែរ។

៣, មកដល់ពេលបច្ចុប្បន្ននេះ ន, ម, ក, បានទទួលពាក្យបណ្ដឹងជាបន្តបន្ទាប់ចំនួនជិត ៨០០ បណ្តឹង រួចហើយ ដែលបណ្ដឹងខ្លះបានដាក់ដោយផ្ទាល់នៅទីស្តីការ ន.ម, ក, ខ្លះដាក់តាមរយះអ៊ីម៉ែល និងខ្លះទៀត ដាក់តាមរយៈអ្នកតំណាងរបស់ខ្លួន។ ជាចំណាត់ការលើពាក្យបណ្ដឹងទាំងអស់នេះ ន.ម.ក. បានអញ្ជើញតំណាង ក្រុមហ៊ុន GoldFX មកបំភ្លឺ ព្រមទាំងអ្នកតំណាងម្ចាស់បណ្ដឹង និងម្ចាស់បណ្ដឹងជាបន្តបន្ទាប់ ដើម្បីឱ្យចូលមកផ្តល់ព័ត៌មានបន្ថែម និងផ្តល់ឯកសារពាក់ព័ន្ធដែលចាំបាច់ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ជាមួយគ្នានេះ ន. ម. ក. ក៍បាន និងកំពុងបន្តនីតិវិធីច្បាប់លើការងារនេះជាមួយស្ថាប័នតុលាការផងដែរ ដោយស្នើសុំឱ្យមាន ការស៊ើបអង្កេតបន្ថែមលើប្រតិបត្តិការសង្ស័យរបស់ក្រុមហ៊ុន GoldFX នេះ ព្រមទាំងបញ្ចូលការដោះស្រាយ ពាក្យបណ្តឹងទាំងអស់ដែលប្ដឹងក្រុមហ៊ុន GoldFX ជាមួយសំណុំរឿងព្រហ្មទណ្ឌដែលមានការពាក់ព័ន្ធគ្នានេះ និងដែលបាននិងកំពុងស្ថិតក្រោមចំណាត់ការរបស់ស្ថាប័នអយ្យការ ដើម្បីពន្លឿនការដោះស្រាយជូនទៅម្ចាស់ បណ្ដឹងទាំងអស់ ស្របតាមនីតិវិធីច្បាប់ជាធរមាន។

ដូចនេះ ចំពោះអតិថិជនរបស់ក្រុមហ៊ុន GoldFXទាំងឡាយណាដែលមានបំណងដាក់ពាក្យបណ្តឹង មក ន, ម.ក. នៅតែអាចដាក់ពាក្យបណ្តឹងតាមរយៈអ៊ីម៉ែលnvestigation@secc.gov.kh ឬដោយផ្ទាល់នៅ ទឹស្តីការ ន. ម.ក. ដោយត្រូវអនុវត្តតាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្លួន ជាពិសេសប្រកាន់យកការអនុវត្តនូវ វិធានការ “ ៣ការពារ ៣កុំ” ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតរជានាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីឲប់ស្កាត់ការរីករាលដាលនៃជំងឺកូដ-១៩៕

ដោយ ៖ សិលា


ចែករំលែក៖