ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញចុះឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន៨នាក់ ដកហូតសារធាតុញៀនចំនួន២៧កញ្ចប់តូចធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ និងចុះបង្រ្កាបជនសង្ស័យ ចំនួន៨នាក់ ក្នុងនោះមានស្រី២នាក់ ប្រុស៦នាក់ លើពីរករណីផ្សេងគ្នាពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដកហូតសារធាតុញៀនបាន២៧កញ្ចប់តូចធំ។

ហេតុការណ៍នៃការបង្ក្រាបការជួញដូរគ្រឿងញៀននេះសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់យីយោ អិល អេស ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាអ្នកចែកចាយគ្រឿងញៀនមានឈ្មោះ សេង ច័ន្ទដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។

លោក ម៉ៅ ចាន់ថុន អធិការរងទទួលផែនគ្រឿងញៀនខណ្ឌដូនពេញ បានឱ្យដឹងថាដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ  កម្លាំងជំនាញរបស់អធិការដ្ឋាន-ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះសំណាក់យីហោ អិល អេស តាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមនឹងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២៧កញ្ចប់ (ធំ ៤កញ្ចប់), ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ រួមនឹងវត្ថុតាង ម្សៅក្រាមសថ្លាទាំង២៤កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖