ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldo បង្ហោះសារ “ថ្ងៃសម្រេចចិត្ត” ធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងធ្វើឱ្យអ្នកគាំទ្ររបស់គាត់ស្មាន និងងឿងឆ្ងល់នៅរដូវក្តៅនេះដោយអនាគតរបស់គាត់នៅ Juventus នៅតែត្រូវមិនទាន់បានបញ្ជាក់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA បានឲ្យដឹងថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានបញ្ចប់ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Euro ២០២០ និងមានសំណួរសួរអំពីអនាគតរបស់គាត់សម្រាប់រដូវក្តៅភាគច្រើន។

ឥឡូវនេះគាត់បានបង្ហោះសារមួយនៅលើ Instagram របស់គាត់ ដែលត្រូវបានចែករំលែករូបថតរបស់គាត់ និងឡានមួយរបស់គាត់ទៅមុខបានអមជាមួយរូបភាពជាមួយចំណងជើងថា “ថ្ងៃសម្រេចចិត្ត” ប៉ុន្តែអ្វីដែលការសម្រេចចិត្តនោះនៅតែជាអាថ៌កំបាំងនៅឡើយ។

មានការពិភាក្សាថា គាត់គ្រោងនឹងបន្តកុងត្រានៅក្លិប Juventus លើសពីឆ្នាំ២០២២ និងចុះហត្ថលេខារហូតដល់ឆ្នាំ២០២៣ ជាមួយនឹងការកាត់ប្រាក់ខែដែលអាចកើតមានបន្ទាប់ពីការកាត់ប្រាក់ដូចគ្នាទៅលើខ្សែប្រយុទ្ធ Lionel Messi នៅឯក្លិBarcelona ដែរ

កីឡាករ Cristiano Ronaldo ធ្លាប់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្របខ័ណ្ឌអុីតាលី Serie A កាលពីរដូវកាលមុនដោយរកបាន២៩គ្រាប់ ប៉ុន្តែត្រូវបានផ្សារភ្ជាប់ជាមួយក្រុម Manchester United, Paris Saint-Germain និងសូម្បីតែក្លិបនៅស្រុកកំណើតរបស់គាត់គឺ Sporting CP ក៏មានដែរ ៕

ដោយ៖ ភារៈ(រូបថត ៖ MARCA)


ចែករំលែក៖