ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ២រូបរបស់អាហ្រ្វិកខាងត្បូងរកឃើញកូវីដ-១៩ មុនព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ

ចែករំលែក៖

កីឡាករបាល់ទាត់ប្រទេសអាហ្វ្រិកខាងត្បូងនាក់បានក្លាយជាមនុស្សដំបូងគេដែលធ្វើតេស្តរកឃើញជំងឺកូវីដ១៩នៅក្នុងសណ្ឋាគារស្នាក់នៅរបស់អត្តពលិកក្នុងទីក្រុងតូក្យូ ពោលគឺ៥ថ្ងៃមុនពេលព្រឹត្តិការណ៍អូឡាំពិកចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី១៨ កក្កដា។

ទន្ទឹមនឹងនេះអត្តពលិក៦នាក់ និងបុគ្គលិក២នាក់មកពីក្រុមអត្តពលកម្ម Team GB កំពុងស្ថិតនៅដាច់ដោយឡែកពីគេបន្ទាប់ពីត្រូវបានគេស្គាល់ថា ជាមនុស្សជិតស្និទ្ធរបស់បុគ្គលម្នាក់ដែលបានធ្វើតេស្តវិជ្ជមាននៅលើការហោះហើររបស់ពួកគេទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី១៥ ខែកក្កដា។

សមាគមកីឡាបាល់ទាត់អាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា ThabisoMonyane និង Kamohelo Mahlatsi គឺមានវិជ្ជមានកូវីដ១៩ដែលកំពុងសម្រាកព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ

អ្នកវិភាគក្រុមបាល់ទាត់អាហ្រ្វិកខាងត្បូងលោក Mario Masha ក៏បានធ្វើតេស្តវិជ្ជមានផងដែរកាលពីថ្ងៃសៅរ៍ ហើយក្រុមនេះកំពុងស្ថិតក្នុងការរង់ចាំការរង់ចាំលទ្ធផលតេស្តបន្ថែមទៀត។ អត្តពលិកម្នាក់ទៀតមកពីខាងក្រៅកន្លែងស្នាក់នៅបានធ្វើតេស្តវិជ្ជមានដែរកាលពីថ្ងៃអាទិត្យ។

អ្នកចាត់ការក្រុមអាហ្រ្វិកខាងត្បូងលោក Mxolisi Sibam បានមានប្រសាសន៍ថា យើងមានករណីវិជ្ជមានចំនួននៃ Covid-19 នៅក្នុងជំរុំហ្វឹកហាត់ គឺកីឡាករពីរនាក់ និងមន្ត្រីម្នាក់។ មានការពិនិត្យប្រចាំថ្ងៃដែលរួមមានការធ្វើតេស្តសីតុណ្ហភាព និងទឹកមាត់សីតុណ្ហភាពខ្ពស់ និងតេស្តទឹកមាត់វិជ្ជមានហើយបន្ទាប់មកត្រូវបានគេធ្វើតេស្តច្រមុះដែលយើងទាំងអស់គ្នាបានធ្វើហើយពួកគេមិនបានធ្វើតេស្តវិជ្ជមានកូវីដ១៩ តាមរយៈការធ្វើតេស្តនោះទេ។ Mahlatsi គឺជាកីឡាករចុងក្រោយដែលឆ្លង។

លោក Neil Powell គ្រូបង្វឹកនៃកីឡាបាល់ឱបអាហ្រ្វិកខាងត្បូងបានធ្វើតេស្តវិជ្ជមានផងដែរកាលពីថ្ងៃអាទិត្យពេលមកដល់ប្រទេសជប៉ុនហើយពេលនេះកំពុងស្ថិតនៅដាច់ដោយឡែកពីគេនៅកាហ្គាសាម៉ូដែលជាកន្លែងដែលក្រុមនេះមានមូលដ្ឋានសម្រាប់ជំរុំហ្វឹកហាត់មុនការប្រកួត។

ជាសរុបអ្នករៀបចំកម្មវិធីនៅថ្ងៃអាទិត្យបានរាយការណ៍ករណីថ្មីចំនួន១០ដែលទាក់ទងនឹងព្រឹត្តិការណ៍កីឡាអូឡាំពិករួមមានប្រព័ន្ធផ្សព្វផ្សាយ, អ្នកម៉ៅការ និងបុគ្គលិកផ្សេងទៀត

អត្រាឆ្លងកំពុងកើនឡើងក្នុងចំណោមប្រជាជនទូទៅនៃទីក្រុងតូក្យូដែលកើនឡើងដល់១០០០ករណីថ្មីក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នា។ ការស្ទង់មតិបង្ហាញថា ប្រជាជនជប៉ុនជាច្រើនជំទាស់នឹងការប្រារព្ធព្រឹត្តិការណ៍កីឡានេះជាមួយនឹងការហូរចូលនៃភ្ញៀវទេសចរបរទេសដែលបានចូលរួម។

អ្នកនាំពាក្យកីឡាអូឡាំពិកតូក្យូឆ្នាំ២០២០ លោក Masa Takaya បាននិយាយថា ករណីទាំង៣គឺមកពីប្រទេស និងកីឡាតែមួយ។ ពួកគេនៅដាច់ឆ្ងាយពីគ្នានៅក្នុងបន្ទប់របស់ពួកគេ ហើយព្រឹត្តិការណ៍អូឡាំពិកកំពុងផ្តល់អាហារដល់ពួកគេ

ដោយ៖ ភារៈ(រូបថត ៖ BBC Sport)


ចែករំលែក៖