ភ្នំពេញ៖ ហាង ហ្វឹសថាម (First Time BBQ Buffet and Soup) ដែលមានទីតាំងស្ថិតលើផ្លូវ៤៥៦ សង្កាត់ទួលទំពូងទី១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៣នាក់ បានចូលទៅហូបប៊ូហ្វេ នៅទីតាំងខាងលើនេះ ! បើយោងតាម អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅហូបប៊ូហ្វេនៅហាង ហាង ហ្វឹសថាម (First Time BBQ Buffet and Soup) ដែលមានទីតាំងស្ថិតលើផ្លូវ៤៥៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨៖៣០ ដល់ ២០៖៣០។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានគ្នា ៣នាក់ បានចូលទៅហូបប៊ូហ្វេ នៅទីតាំងខាងលើនេះ។ គាត់ បានអង្គុយនៅតុកណ្ដាល ដែលស្ថិតនៅក្បែរ តុដាក់អាហារ ខាងឆ្វេងដៃ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា