ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ហាងកាហ្វេ Cafe Studio ដែលមានទីតាំងស្ថិតលើផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ #ហូបកាហ្វេ នៅ ហាងកាហ្វេ Cafe Studio ដែលមានទីតាំងស្ថិតលើផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១១៖០៥នាទី ដល់ ១១៖៣៥នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា