ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌចំការមន បាននាំយកអំណោយនូវគ្រឿងឧបភោគ-បរិភោគ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេននិងជូនដល់ព្រះសង្ឃ តាជីយាយជី សិស្ស និស្សិត និងអ្នកស្នាក់នៅក្នុងវត្តទួលទំពូង ដែលកំពុងធ្វើចត្តាឡីស័ក

ចែករំលែក៖

 ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បាននាំយកអំណោយនូវគ្រឿងឧបភោគ-បរិភោគ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេន និងជូនព្រះសង្ឃ តាជីយាយជី សិស្សនិស្សិត និងអ្នកស្នាក់នៅក្នុងវត្តមណិរតនារាម ហៅវត្តទួលទំពូង ចំនួន ៨៧អង្គ/នាក់ ដែលកំពុងគង់ និងស្នាក់នៅ ដើម្បីធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ “២០កុម្ភៈ ២០២១”។ 

អំណោយដែលរដ្ឋបាលខណ្ឌយកមកប្រគេន និងជូនរួមមាន ៖

-អង្ករ ៥០បាវ ស្មើនឹង ១,២៥០គីឡូក្រាម

-មី ៥០កេស

-ទឹកត្រី ៥០យួរ

-ទឹកស៊ីអ៉ីវ ៥០យួរ

-ម៉ាស់ ១,២៥០បន្ទះ៕

ដោយ ៖ សិលា


ចែករំលែក៖