ព័ត៌មានទាន់ហេតុការណ៍៖

Brahim ចូលរួមជាមួយ AC Milan ម្តងទៀតក្នុងលក្ខខណ្ឌខ្ចីជើង

ចែករំលែក៖

ក្លិប Real Madrid និង AC Milan បានឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងធ្វើឱ្យកីឡាករ Brahim Diaz វិលត្រឡប់ទៅកាន់កីឡដ្ឋានRossoneri វិញក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំ។

ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញរូបនេះរីករាយនឹងការខ្ចីជើងដោយជោគជ័យជាមួយនឹងក្លិបយក្ស Serie A កាលពីរដូវកាលមុនដោយលេងបាន៣៩ប្រកួត និងរកបាន៧គ្រាប់នៅគ្រប់ការប្រកួតទាំងអស់។

ការផ្លាស់ប្តូរនេះធ្វើឲ្យកីឡាកររូបនេះត្រូវបានធានានូវបទពិសោធន៍ដល់ក្រុមដំបូង ជាពិសេសនៅពេលគាត់បង្ហាញខ្លួនស្របពេលដែលក្រុម AC Milan អាចរក្សាកីឡាករសំខាន់ម្នាក់ពីរដូវកាលមុន ជាពិសេសការចាកចេញរបស់កីឡាករ Hakan Calhanoglu

ទន្ទឹមនឹងនេះដែរក្លិប Real Madrid មិនមានអ្វីដែលត្រូវបាត់បង់ពីកិច្ចព្រមព្រៀងនោះទេ ព្រោះថាទ្រព្យសម្បត្តិរបស់ពួកគេអាចបន្តអភិវឌ្ឍក្នុងកម្រិតខ្ពស់ ហើយអាចតាមដានថា ក្លិបនឹងបន្តស្វែងរកថវិកាដើម្បីទិញកីឡាករឆ្នើមៗផ្សេងទៀត

សូមបញ្ជាក់ថា ខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ២១ឆ្នាំ Brahim Diaz បានផ្ទេរពីក្លិប Man City មក Real Madrid កាលពីឆ្នាំ២០១៩ បានបង្ហាញខ្លួនបាន១៥ប្រកួតឲ្យ Real Madrid រកបាន១គ្រាប់ ត្រូវបាន AC Milan ខ្ចីជើង ដែលបង្ហាញខ្លួនឲ្យក្លិបនៅអ៊ីតាលីមួយនេះចំនួន២៧ប្រកួត រកបាន៤គ្រាប់ ៕

ដោយ៖ ភារៈ(រូបភាពMARCA)


ចែករំលែក៖