ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាំយកអំណោយជាថវិកាចំនួន ២២.០០០.០០០រៀលជូនមន្រ្តីនគរបាលដែលមានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាននាំយកអំណោយជាថវិកាចំនួន ២២.០០០.០០០រៀល (ម្ភៃពីរលានរៀល ក្នុងម្នាក់១លានរៀល) ជាអំណោយដ៏ថ្លៃថ្លារ របស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនមន្រ្តីនគរបាលដែលមានវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ថ្មីទៀត (ស្រី០១នាក់) ដែលកំពុង សំរាកព្យាបាល តាមផ្ទះ និង នៅមណ្ឌលព្យាបាលសាកាណា។ 

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបានមានប្រសាសន៍ថាក្នុងនាមលោក តំណាងអោយ មន្រ្តីនគរបាលទាំង២២នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ  វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖