ទីក្រុងហូជីមិញដែលជាចំណុចឆ្លងកូវីដ-១៩ខ្ពស់បំផុតនោះ បានស្នើសុំជំនួយក្រុមគ្រូពេទ្យ១០០០នាក់ ក្នុងនោះមានគ្រូពេទ្យជំនាញសង្គ្រោះបន្ទាន់ គ្រូពេទ្យត្រួតពិនិត្យនិងព្យាបាល៩០០នាក់ និងគិលានុបដ្ឋាកគិលានុបដ្ឋាយិកា ៤០០០នាក់។
អនុប្រធានគណៈកម្មាធិការទីក្រុងហូជីមិញ លោក យៀង អាញ ឌឹក (Duong Anh Duc) បានផ្ញើលិខិតស្នើទៅក្រសួងសុខាភិបាល សុំជំនួយបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំង កូវីដ-១៩ ខណៈទីក្រុងហូជីមិញមានករណីឆ្លងកូវីដកើនឡើងខ្ពស់។
ជាក់ស្តែងប្រធានគណៈកម្មាធិការ ទីក្រុងហូជីមិញ លោក ង្វៀង ថាញ់ ផុង ( Nguyen thanh Phong)បានផ្ញើលិខិតឡើងទៅកាន់នាយករដ្ឋមន្ត្រីស្នើសុំជំនួយដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ ខណៈការឆ្លងកូវីដ-១៩ បានកើនឡើងខ្ពស់។
ជាក់ស្តែងចំពោះសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ ទីក្រុងហូជីមិញ បានស្នើសុំជំនួយគ្រូពេទ្យ ជាបន្ទាន់៥០០០នាក់ដើម្បីជួយដល់ពលរដ្ឋ ទប់ស្កាត់កូវីដ-១៩ ។ ជាមួយគ្នានេះទីក្រុង ហូជីមិញ ក៏បានស្នើសុំបុគ្គលិកសុខាភិបាល ២០០០នាក់ ដើម្បីចូលរួមយកសំណាកធ្វើតេស្តដល់ពលរដ្ឋដែលជាប់ពាក់ព័ន្ធ ។
ក្នុងរយៈពេលចាប់ពីថ្ងៃទី២៧ខែមេសាដល់ថ្ងៃទី ២៣ខែកក្កដា ទីក្រុងហូជីមិញមានករណីឆ្លងរហូតដល់ទៅ ៤៨.៨៦៣ពាន់នាក់។ ក្នុងរយៈពេល២៤ម៉ោងនៅក្នុងទីក្រុងនេះមានករណីឆ្លងកូវីដ-១៩ ជាង៤ពាន់នាក់៕ដោយ៖ធីរីណា