ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកគ្នាផ្អើលអ្នកភូមិ តែសំណាងដែរដែលមិនមានរងគ្រោះថ្នាក់ដល់មនុស្ស នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ បន្ទាប់ពីមានរថយន្ត៣គ្រឿងបុកបន្តគ្នាកាលពីវេលាម៉ោង១១និង៣៩នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២១និង១២២ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ។

  នគរបាលក្រុងស្វាយរៀងបានឱ្យដឹងថារថយន្តបង្កហេតុម៉ាកDAEWOO CONCRETE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​ ៥A-៣៦៣៧ បើកបរដោយឈ្មោះ ស៊ុំ ជីវន្ត័ ភេទប្រុស អាយុ២៦ឆ្នាំ​ មុខរបរ បើកបរ​ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ ។ ចំណែករថយន្តម្ខាងទៀតម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ស្វាយរៀង​ ២A-១៨១៩ បើកបរដោយឈ្មោះ នី ចាន់គា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ​ រស់នៅភូមិជួរផ្អាវ ឃុំ ដូនកឹង ស្រុកកំចាយមារ​ ខេត្តព្រៃវែង​។

រីឯរថយន្តទី៣ ម៉ាកFORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AZ- ៤៥៥២ បើកបរដោយឈ្មោះ សាន់ សុទ្ធាវុធ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅ​ភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តDAEWOO CONCRETE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​ ៥A- ៣៦៣៧បើកលើផ្លូវជាតិលេខ១ ពីលិចទៅកើត ហើយក៏ស្រាប់តែទៅបុករថយន្តម៉ាក សាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ស្វាយរៀង​ ២A-១៨១៩ ពីក្រោយយ៉ាងពេញទំហឹង រួចក៏មានរថយន្តម៉ាកFORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AZ-៤៥៥២មកបុកបន្ថែមទៀត តែសំណាងល្អម្ចាស់រថយន្តមិនមានរងរបួសនោះទេ។

ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ យឺម សុថាន


ចែករំលែក៖