ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកមេសុីម៉ង​ត៍បេីកឆ្លងផ្លូវទៅបុករថយន្តសុីនទ្រីរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តធុនធំដឹកមេសុីម៉ងត៍មួយគ្រឿង​ បានបេីកឆ្លងផ្លូវលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករថយន្តសុីនទ្រីបណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១០​និង៤០នាទីយប់​ ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅចំណុចភ្លើងស្តុបផ្សារថ្នល់បត់​ តាមបណ្ដោយផ្លូវលេខ២១៧​ កែងផ្លូវបេតុងព្រៃស ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញរថយន្តសុីនទ្រី​ ពណ៌ត្រួយចេក​ ពាក់ស្លាកលេខ​ រដ្ឋ07 .3-1025​ បានបើកតាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនល្មម​និងបានឆ្លងភ្លើងស្តុប​ ស្របពេលនោះក៏មានរថយន្តធុនធំដឹកមេសុីម៉ង​ត៍ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 3F-6152 បើកតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន​ ហេីយឆ្លងភ្លើងស្តុបដូចគ្នាមិនប្រយ័ត្ន​ ក៏បុករថយន្តសុីនទ្រីចំពីចំហៀងខាងក្រោយពេញទំហឹង​ បណ្ដាលឲ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ​ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ហេីយទាក់ទងទៅជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖