ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌច្បារអំពៅ ដាក់គោលដៅអនុវត្តន៍បម្រាមគោចរ​និងឃាត់បានមធ្យោបាយធ្វេីដំណេីរជាច្រេីនគ្រឿងដែលល្មេីសបម្រាបគោចរ

ចែករំលែក៖

ភ្នំពេញ​ ៖​ ​កម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌច្បារអំពៅ នាវេលាម៉ោង៩យប់​ ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ​២០២១​ បានបន្តដាក់គោលដៅបម្រាមគោចរ​នៅផ្លូវជាតិលេខ១ ត្រង់ចំណុចស្តុបច្បារអំពៅ​ ក្នុងសង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ ដេីម្បីអនុវត្តន៍តាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ដោយប្រយុទ្ធ ទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ។ 

    ក្នុងប្រតិបត្តិការណ៍​ខាងលេី​នេះមានការដឹកនាំផ្ទាល់ពីលោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារអពៅ​ និងកម្លាំងសមត្ថកិច្ច​ ,កម្លាំងកងរាជអាវុធហត្ថខណ្ឌ​ ព្រមទាំងប្រជាការពារខណ្ឌ​ ចុះសហការគ្នាដោយឃាត់បានមធ្យោបាយធ្វេីដំណេីរមានទាំងម៉ូតូ​ និងយានយន្ត​ដែលល្មេីសបម្រាបគោចរ​ យកមកធ្វេីការផាកពិន័យតាមច្បាប់​កំណត់​ ។ 

  គួរបញ្ចាក់ថា​ លោក ឃួង ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានព្រមានថា នឹងធ្វើការផាកពិន័យ ដោយគ្មានការលើកលែងនោះឡើយ ដោយរថយន្តតម្លៃ១លានរៀល និងម៉ូតូ តម្លៃ២០ម៉ឺនរៀល ខណៈមានការរឹងទទឹងខ្លាំងជាងនេះទៀតនឹងអនុវត្តច្បាប់ទៅតាមតុលាការជាធរមាន។

លោក ឃួង ស្រេង បញ្ជាក់ថា ការរឹតបន្តឹងបែបនេះ គឺដើម្បីការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ​ ។ 

    ចំពោះវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងអំឡុងពេលដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖