ភ្នំពេញ៖ នាយប់ថ្ងៃសៅរ៍ ០៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកម្លាំងចុះល្បាតតាមគោលដៅត្រួតពិនិត្យវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងអំឡុងពេលដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការ២ធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
សូមបញ្ជាក់ថា, នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកម្លាំងចុះល្បាតតាមគោលដៅត្រួតពិនិត្យវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទល់ភ្លឺ ដើម្បីត្រួតមើលគ្រប់គោលដៅ តាមចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ។
សូមកុំភ្លេចថា, អ្នកដែលល្មើសនឹងបម្រាមគោចរ ហួសម៉ោងកំណត់ បើកបរម៉ូតូត្រូវពិន័យចំនួន ២០ម៉ឺនរៀល និងអ្នកបើកបររថយន្តចំនួន ១លានរៀល ដោយគ្មានការអនុគ្រោះ។
ដើម្បីសុវត្ថិភាព សុខភាព ជៀសផុតពីជំងឺកូវីដ-១៩ សូមបងប្អូនជនរួមជាតិ អនុវត្តតាមវិធានសុខាភិបាល និងអនុសាសន៍វិធានការរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ ៣កុំ ខណ:បច្ចុប្បន្នជំងឺដ៏កាចសាហាវដែលតា(Delte) កំពុងហូរចូលក្នុងសហគមន៍ ហើយប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អាជ្ញាធររាជធានី- ខេត្ត សមត្ថកិច្ចជាច្រើនស្ថាប័ន កំពុងតែមានវិធានការទប់ស្កាត់ ដោយពុំបានគិតអំពីការនឿយហត់របស់ខ្លួន ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ រួចផុតពីការឆ្លងជំងឺ covid-19៕
ដោយ៖ សុខ ខេមរា