ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះ​ខណ្ឌមានជ័យ​ បន្តដាក់គោលដៅអនុវត្តន៍បម្រាមគោចរ​នៅផ្លូវជាតិលេខ២​យ៉ាងតឹងរុឹង​ និងឃាត់អ្នកដំណេីរជាច្រេីននាក់ដែលល្មេីសបម្រាបគោចរ

ចែករំលែក៖

ភ្នំពេញ​ ៖​ នាវេលាម៉ោង៩យប់​ ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ​២០២១ កម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ​ បានបន្តដាក់គោលដៅបម្រាមគោចរ​នៅផ្លូវជាតិលេខ២​ ទល់មុខប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ដោយអនុវត្តន៍តាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ដើម្បីប្រយុទ្ធនិង ទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ។ 

    ក្នុងប្រតិបត្តិការណ៍​ខាងលេី​នេះមានការដឹកនាំផ្ទាល់ពីលោក​ ពេជ្រ​ កែវមុនី​ អភិបាល​នៃគណៈអភិបាលខណ្ឌមានជ័យ​ ,លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ និងលោក​ ហែម​ រិទ្ធី​ មេបញ្ចាការកងរាជអាវុធហត្ថខណ្ឌមានជ័យ​ ដោយកម្លាំងសមត្ថកិច្ចចម្រុះបានឃាត់អ្នកដំណេីរទាំងម៉ូតូ​ និងយានយន្ត​ជាច្រេីននាក់ដែលល្មេីសបម្រាបគោចរ​ យកមកធ្វេីការផាកពិន័យតាមច្បាប់​កំណត់​ ។ 

  គួរបញ្ជាក់ថា​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានព្រមានថា នឹងធ្វើការផាកពិន័យ ដោយគ្មានការលើកលែងនោះឡើយ ដោយរថយន្តតម្លៃ១លានរៀល និងម៉ូតូ តម្លៃ២០ម៉ឺនរៀល ខណៈមានការរឹងទទឹងខ្លាំងជាងនេះទៀតនឹងអនុវត្តច្បាប់ទៅតាមតុលាការជាធរមាន។

លោក ឃួង ស្រេង បញ្ជាក់ថា ការរឹតបន្តឹងបែបនេះ គឺដើម្បីការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ​ ។ 

    ចំពោះវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងអំឡុងពេលដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖