ព័ត៌មានទាន់ហេតុការណ៍៖

Inter Milan បដិសេធការដេញថ្លៃរបស់ Chelsea ចំនួន៨៥លានផោនសម្រាប់ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku

ចែករំលែក៖

ក្លិប Inter Milan បានច្រានចោលការដេញថ្លៃ៨៥លានផោនរបស់ក្រុមតោខៀវ Chelsea សម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ក្នុងការផ្ទេរទៅកាន់ទឹកដីអង់គ្លេសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៤ ខែសីហានេះ។

Lukaku មានវ័យ២៨ឆ្នាំគឺជាគោលដៅក្រុមរបស់ Chelsea ក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មី បន្ទាប់ពីក្លិប Borussia Dortmund បានច្រានចោលការលក់ខ្សែប្រយុទ្ធ  Haaland នៅរដូវក្តៅនេះចំពេលមានការចាប់អារម្មណ៍ពីក្រុមតោខៀវ។ ចំណែកក្លិប Inter Milan កំពុងចង់បានហិរញ្ញវត្ថុបន្ថែមដើម្បីរក្សាខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ

Lukaku ដែលជាអតីតកីឡាកររបស់ក្រុមតោខៀវ Chelsea គឺជាតួអង្គសំខាន់មួយកាលពីរដូវកាលមុនខណៈដែលក្រុម Inter Milan បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១០ ។ ជាមួយគ្នានេះ Chelsea មានឆន្ទៈក្នុងការបញ្ចូលខ្សែការពារអេស្ប៉ាញ Marcos Alonso នៅក្នុងកិច្ចព្រមព្រៀងនេះ។

វានៅតែត្រូវរង់ចាំមើលថាតើអ្នកឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League នឹងផ្តល់ជូនខ្ពស់ជាងនេះបើទោះបីជា Inter Milan ជឿជាក់ថាពួកគេមានសមត្ថភាពទប់ទល់ រក្សាកីឡាករនេះបានក៏ដោយ ហើយ Lukaku ធ្លាប់និយាយអំពីបំណងរបស់គាត់ក្នុងការស្នាក់នៅក្លិបនេះបន្តទៀត

Lukaku លេងបាន១៥ ដងក្នុងកំឡុងពេល ៣ រដូវកាលនៅ Chelsea ចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៤ ប៉ុន្តែត្រូវបានលក់ទៅឱ្យក្លិប Everton បន្ទាប់ពីរដូវកាលបន្ទាប់ក្នុងលក្ខខណ្ឌខ្ចីជើង

គាត់បានមកចូលរួមជាមួយក្លិបវិញនៅឆ្នាំ២០១៧ ប៉ុន្តែផ្ទុយទៅវិញគាត់បានជ្រើសរើសភ្ជាប់ទំនាក់ទំនងជាមួយលោក Jose Mourinho នៅក្លិManchester United ក្នុងតម្លៃ៧៥លានផោន។ Lukaku រកបាន ៤២ គ្រាប់ក្នុង៩៦ប្រកួតសម្រាប់ Man United ប៉ុន្តែបានចាកចេញទៅ Inter Milan នៅឆ្នាំ២០១៩ ក្នុងតម្លៃកំណត់ត្រាក្លិប៨០លានអឺរ៉ូ (៧៤លានផោន) លើកិច្ចសន្យា៥ឆ្នាំ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖