ព័ត៌មានទាន់ហេតុការណ៍៖

សពមេធាវីវ័យក្មេង ដែលបាត់ខ្លួននៅឆ្នេរអូរត្រេះ បានរកឃើញហើយនៅម៉ោង៥កន្លះព្រឹកមិញនេះ !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្រោយពីបាត់មេធាវីវ័យក្មេងដោយសារលង់ទឹកសមុទ្រ ក៏ត្រូវបានសមត្ថកិច្ចសហការគ្នាស្វែងរកពេញមួយយប់នោះ នៅពេលនេះបានរកឃើញហើយ ដោយសាកសពបានអណ្តែតមកទើរលើឆ្នេរ ចម្ងាយប្រមាណជាង ១គីឡូម៉ែត្រពីកន្លែងបាត់។ បន្ទាប់ពីសពមេធាវី ជូ ជាគុយ ដែលបានបាត់ខ្លួននៅឆ្នេរអូរត្រេះ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ពេលចុះងូតទឹកលេងជាមួយមិត្តភក្តិនោះ ។
សពជនរងគ្រោះបានរកឃើញនៅវេលម៉ោង ៥៖៣០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ដោយបានអណ្តែតទើរលើឆ្នេរខ្សាច់ ចំងាយប្រហែល១០០ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ និងមានចំងាយប្រហែល១.៣០០ម៉ែត្រពីកន្លែងបាត់ខ្លួន។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារសាច់ញ្ញាតលើកដាក់លើគោក រង់ចាំពេទ្យយកសំណាក និងសមត្ថកិច្ចធ្វើកោស្យវិនិច្ឆ័យ។
សូមជម្រាបជូនថា, ក្រោយកើតហេតុ លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះអន្តរាគមន៍និងដឹកនាំ, កម្លាំងសមត្ថកិច្ច និងអ្នកមុជទឹកជំនាញ តាមស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន ប៉ុន្តែភ្លាមៗនោះនៅមិនទាន់រកឃើញនោះទេ ទើបនៅតែព្រឹកទៀបភ្លឺ សាកសពបានអណ្តែតមកទើរលើឆ្នេរតែម្តង។ នេះបើតាមការលើកឡើងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបានដឹកនាំចុះដឹងបងធ្វើកិច្ចការដោយផ្ទាល់។សូមបញ្ជាក់ថា ជនរងគ្រោះ ជូ ជាគុយ អាយុ២៩ឆ្នាំ រស់នៅភ្នំពេញ និងមានមុខរបរជាមេធាវី បានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ខណៈកំពុងងូតទឹកជាមួយមិត្តភក្តិមួយក្រុម ហើយក៏ត្រូវរលកបោកបក់យកទៅបាត់ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ។
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា , លោក ជូ ជាគុយ ពិតជាជាសមាជិកមេធាវីរបស់គណៈមេធាវីពិតប្រាកដមែន។
គួរឱ្យសោកស្ដាយផងដែរ, ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ ការសប្បាយបានក្លាយទៅជាទុក្ខដល់ក្រុមគ្រួសារ និងបាត់បង់ធនធានមនុស្ស លើវិស័យច្បាប់ ដល់វ័យក្មេងរូបនេះ៕

ដោយ៖ សិលា


ចែករំលែក៖