ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តកំពង់ធំ​៖ ប្រកាស​រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី​ ចំនួន​ ៥១នាក់ជាសះស្បើយ ១៤នាក់ និងស្លាប់ ០៤នាក់បន្ថែមទៀត​

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាល​ខេត្ត​កំពង់​ធំ​ នៅថ្ងៃព្រហស្បតិ៍​ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បា​នបញ្ជាក់ពីការរកឃើញមនុស្សចំនួន ៥១នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test)​ នៅថ្ងៃទី០៤​ ខែសីហា​ម្សិលមិញនេះ​ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា​ ក្រៅពីរកឃេីញអ្នកឆ្លងថ្មី​ៗ​ ក៏មានអ្នកជំងឺជាសះស្បើយចំនួន ១៤នាក់ និងស្លាប់ ០៤នាក់ទៀត។

រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

ដោយឡែក​ក្នុងករីណចេញរោគសញ្ញាដូចជា៖ ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

សូម​អាន​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ នៅខាងក្រោមនេះ​៖

ដោយ​៖សហការី​


ចែករំលែក៖