ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រី ណាណៃយ៉ា ម៉ាហ៊ូតា រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេសសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រី ណាណៃយ៉ា ម៉ាហ៊ូតា រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ តាមប្រព័ន្ធវីដេអូ ។ 

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេសសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា, នៅព្រឹកនេះ ខ្ញុំបានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រី ណាណៃយ៉ា ម៉ាហ៊ូតា រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ តាមប្រព័ន្ធវីដេអូ មុនការចាប់ផ្តើមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-នូវែលសេឡង់។ ខ្ញុំបានឆ្លៀតឱកាសនេះដើម្បីអបអរសាទរដែលលោកជំទាវត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្ម នៃប្រទេសនូវែលសេឡង់ នាពេលថ្មីៗនេះ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការបង្កើនទំនាក់ទំនងរបស់នូវែលសេឡង់ជាមួយអាស៊ាន ក៏ដូចជាប្រទេសសមាជិកនីមួយៗ។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា, ខ្ញុំក៏បានថ្លែងអំណរគុណដល់ជំនួយរបស់នូវែលសេឡង់តាមរយៈបច្ចេកទេស និងការបណ្តុះបណ្តាលដល់មជ្ឍមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងការបោសសំអាតមីននៅកម្ពុជា ក៏ដូចជាការត្រៀមរៀបចំធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំក្រោយ។

This morning, I and Her Excellency Nanaia Mahuta, Foreign Minister of New Zealand, virtually met ahead of the ASEAN-New Zealand Ministerial Meeting. I took this opportunity to congratulated Her Excellency on her recent appointment as Minister for Foreign Affairs and Trade of New Zealand, while applauding Wellington’s growing engagement with ASEAN and its individual members. I also thanked New Zealand for their technical and training support to ARMAC and landmines clearance in Cambodia as well as for our preparation to become Chair of ASEAN next year.៕


ដោយ៖ សុខ ខេមរា


ចែករំលែក៖