ខេត្តស្វាយរៀង៖ ទៀតហើយសមត្ថកិច្ចជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(កបប)បន្ត រកឃើញអាល់កុលក្លែងក្លាយ ជាង២០០លីត្រនិងទំនិញខូចគុណភាពចម្រុះជាង៦០គីឡូក្រាម ចាប់ពីទីរួមខេត្តស្វាយរៀងរហូត ដល់ផ្សារប្រសូត្រ ស្រុកស្វាយទាប នៅព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០២១។
ពាក់ព័ន្ធករណីខាងលើនេះលោក ផឹង និល ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានអោយដឹងថា ដោយមានការណែនាំពី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំលោកសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិង អាជ្ញាធរមូលដ្ឋានបានចុះអនុវត្តការងារត្រួតពិនិត្យទំនិញ នៅតាម ឃ្លាំង ដេប៉ូ ចែកចាយទំនិញ ម៉ាត ឱសថស្ថាននិង តាមស្ថានីយ៍ប្រេងឥន្ធនៈ និង ផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ( ជាពិសេសតំលៃអាល់កុលស្លាកសញ្ញា តំលៃម៉ាស់ ) ចាប់ពីទីរួមខេត្តស្វាយរៀងរហូត ដល់ផ្សារប្រសូត្រ ស្រុកស្វាយទាប។
លោកបន្តថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឱសថស្ថានបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ ។
ជាពិសេសមន្ត្រីលោកបានផ្សព្វផ្សាយប្រកាស់អន្តរក្រសួងស្តីពីនីតិវិធីពិន័យអន្តរការណ៍លើបទល្មើស និង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជូនដល់អាជីវករតាម ដេប៉ូ និង បណ្តាស្ថានីយ៍លក់ប្រេងឥន្ធនៈផងដែរ ។
សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឱសថស្ថានបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ ។
ជាពិសេសមន្ត្រីបានផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីនីតិវិធីពិន័យអន្តរការណ៍លើបទល្មើស និង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជូនដល់អារជីវករតាម ដេប៉ូ និង បណ្តាស្ថានីយ៍លក់ប្រេងឥន្ធនៈផងដែរ ។
ដោយជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញខូចគុណភាពនិងអាល់កុលក្លែងក្លាយដូចជាអាល់កុល ក្លែងក្លាយ ចំនួន ២១២ លីត្រនិងទំនិញខូចគុណភាពចំរុះ ចំនួន ៦៤គីឡូក្រាមព្រមទាំងធ្វើការដកហូតនិងប្រមូលយកទៅបំផ្លាញចោលផងដែរ។
លោក បានបន្តថា អាល់កុលក្លែងក្លាយទាំងនេះ អាចប៉ះពាល់លើសុខភាពរួមមាន៖ រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ ដោយនាំចូលនូវអាល់កុលសុទ្ធ។
ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់ផងដែរ ៕
ដោយ៖ យឹម សុថាន