ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្ដក្រចេះ សម្រេចបិទខ្ទប់ទីតាំងផ្សារស្នួល និងផ្លូវព័ទ្ធជុំវិញផ្សារ ស្ថិតនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្ដក្រចេះ សម្រេចបិទខ្ទប់ទីតាំងផ្សារស្នួល និងផ្លូវព័ទ្ធជុំវិញផ្សារ ស្ថិតនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយអនុវត្តចាប់ពីវេលាម៉ោង១៤:០០នាទី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ រហូតដល់មានសេចក្តីសម្រេចថ្មីមកជំនួសវិញ។

រដ្ឋបាលខេត្ដក្រចេះ សម្រេច ៖

ប្រការ១ …ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ននៅទីតាំងផ្សារស្នួល និងផ្លូវព័ទ្ធជុំវិញផ្សារ ស្ថិតនៅភូមិក្បាលស្នួល ឃុំ ស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយអនុវត្តចាប់ពីវេលាម៉ោង ១៤:០០នាទី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ រហូត ដល់មានសេចក្តីសម្រេចជាថ្មីមកជំនួស។ ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកស្នួល សហការ ជាមួយជំនាញមន្ត្រីសុខាភិបាល មានវិធានការដូចខាងក្រោម៖

-ហ៊ុមព័ទ្ធទីតាំង ផ្អាកសកម្មភាពអាជីវកម្ម និងការចេញ-ចូលទីតាំងខាងលើជាបណ្តោះអាសន្ន

 -ស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក

-ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូល និងមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទីតាំង ខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ ករណីមានរោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬកសញ្ញាផ្សេងៗ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

ប្រការ២…សេចក្តីសម្រេចទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៣…រដ្ឋបាលខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងក្រចេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធរដ្ឋបាលស្រុកស្នួល រដ្ឋបាលឃុំស្នួល អ្នកវិនិយោគភាស៊ី ផ្សារស្នួល និងអ្នកពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តតាមសេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថ លេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖