ព័ត៌មានទាន់ហេតុការណ៍៖

វីរុសកូវីដ-១៩ (COVID-19) បំប្លែងថ្មី ដែលមានឈ្មោះថា ឡាំបដា (Lambda) រកឃើញមុនគេនៅក្នុង ប្រទេសប៉េរូ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, វីរុសកូវីដ-១៩ (COVID-19) បំប្លែងថ្មី ដែលមានឈ្មោះថា ឡាំបដា (Lambda) រកឃើញមុនគេនៅក្នុង ប្រទេសប៉េរូ។ ដែលប្រភពដកស្រង់ពី ៖ (Reuters​​, និងរូបភាព៖ DW)។ 

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមណែនាំនូវ វីរុសកូវីដ-១៩ (COVID-19) បំប្លែងថ្មី ដែលមានឈ្មោះថា ឡាំបដា (Lambda) ដែលត្រូវបានគេរកឃើញមុនគេនៅក្នុង ប្រទេសប៉េរូ មានសមត្ថភាពចម្លងជំងឺ​ “លឿន” និង​ “រហ័ស” ព្រមទាំង “អាចអត់ធន់នឹងវ៉ាក់សាំង” ទៀត​ផង បើធៀបទៅនឹងវីរុសកូវីដ-១៩ (COVID-19) ដើមរបស់វា។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា, បច្ចុប្បន្ន វីរុសបំប្លែងថ្មី Lambda បានឆ្លងរាលដាលទៅដល់ច្រើនជាង ៣០ប្រទេសហើយ ក្នុងនោះភាគច្រើនជាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដូចជា ឈីលី, អាហ្សង់ទីន, ប្រេស៊ីល, កូឡុំប៊ី, អេក្វាដ័រ និងម៉ិកស៊ីកូ ហើយសម្រាប់ប្រទេសអឺរ៉ុបវិញគឺមានដូចជា អេស្ប៉ាញ, ហូឡង់, ប៊ែលហ្សុិក, បារាំង និងព័រទុយហ្គាល់ ខណៈសហរដ្ឋអាមេរិកជាដើម ក៏បានរកឃើញវីរុសនេះដែរ៕ 

ដោយ ៖ សិលា


ចែករំលែក៖