ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលចេញសេចក្ដីណែនាំ ស្តីពីការរៀបចំចាត់ចែង និងអនុវត្តការទទួលយកអ្នកជំងឺព្យាបាលនៅតាមសេវាសាធារណៈ​

ចែករំលែក៖

ភ្នំពេញ៖ សេចក្ដីណែនាំ ស្តីពីការរៀបចំចាត់ចែង និងអនុវត្តការទទួលយកអ្នកជំងឺព្យាបាលនៅតាមសេវាសាធារណៈ​ (មន្ទីរពេទ្យថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យបង្អែករាជធានី ខេត្ត ស្រុក ខណ្ឌ មណ្ឌលសុខភាព) និងសេវាសុខាភិបាលឯកជន (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ភព)។ 

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបមក

– លោក លោកស្រី អគ្គនាយក នាយក មន្ទីរពេទ្យជាតិ

– លោក លោកស្រីប្រធានមជ្ឈមណ្ឌលជាតិ

– លោក លោកស្រី ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត 

– សេវាសុខាភិបាលឯកជន (មន្ទីរពទ្យមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ភព)

កម្មវត្ថុ ស្តីពីការរៀបចំចាត់ចែង និងអនុវត្តការទទួលយកអ្នកជំងឺព្យាបាលនៅតាមសេវាសាធារណៈ (មន្ទីរពេទ្យថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យង្អែករាជធានី ខេត្ត ស្រុក ខណ្ឌ មណ្ឌលសុខភាព និងសេវាសុខាភិបាលឯកជន(មន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ភព)។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ក្រសួងសុខាភិបាលសូមជម្រាបជូន លោកលោកស្រី អគ្គនាយក នាយក មន្ទីរពេទ្យជាតិ លោក លោកស្រីប្រធានមជ្ឈមណ្ឌលជាតិ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត និងលោក លោកស្រី ដែលជាម្ចាស់សេវាសុខាភិបាលឯកជន(មន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ភព) ជ្រាបថា រយៈកាលកន្លងមកនេះ មានបាតុភាពបានកើតឡើងជារឿយៗ ដែលអ្នកជំងឺមានសភាពធ្ងន់ធ្ងរ បានទៅរកកន្លែងព្យាបាលនៅតាម សេវាសាធារណៈ(មន្ទីរពេទ្យរដ្ឋ និងសេវាសុខាភិបាលឯកជន (គ្លីនិកឯកជន) បែរជាមិនទទួលយកពួកគាត់មកធ្វើការព្យាបាល ដែលធ្វើឱ្យជះឥទ្ធិពលមិនល្អមកលើក្រសួងសុខាភិបាល និងសេចក្ដីថ្លៃថ្នូររបស់គ្រូពេទ្យ ដូចនេះក្រសួងសុខាភិបាលសូមធ្វើការណែនាំ ដូចខាងក្រោមនេះ ៖

១. ចំពោះមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិ ត្រូវតែប្រកាន់យកគោលការណ៍ទទួលសង្គ្រោះ ព្យាបាលអ្នកជំងឺជាដាច់ ខាត ដោយអាចប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងការញែកអ្នកជំងឺកូវីដ-១៩។ ក្នុងករណីដែលធ្វើ តេស្តទៅឃើញអវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនអ្នកជំងឺទៅព្យាបាលតាមផ្នែក និងតាមបច្ចេកទេសព្យាបាលធម្មតា និង ក្នុងករណីធ្វើតេស្តទៅឃើញវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនអ្នកជំងឺទៅបន្ទប់ដាច់ដោយឡែកសម្រាប់ព្យាបាលអ្នក ជំងឺកូវីដ-១៩។ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ត្រូវមានលេខទូរស័ព្ទសម្រាប់ឱ្យអ្នកជំងឺមកពីខាងក្រៅធ្វើការទំនាក់ ទំនង(មានក្នុងឧបសម្ព័ន្ធ)។

២. ចំពោះមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ស្រុក ខណ្ឌ និងមណ្ឌលសុខភាព ក៏ត្រូវតែប្រកាន់យកគោលការណ៍ទទួល សង្គ្រោះ ព្យាបាលអ្នកជំងឺជាដាច់ខាត ដោយអាចប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងការញែកអ្នកជំងឺ កូវីដ-១៩។ ក្នុងករណីធ្វើតេស្តទៅឃើញអវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនអ្នកជំងឺទៅព្យាបាលតាមផ្នែក និងតាម បច្ចេកទេសព្យាបាលធម្មតា និងក្នុងករណីធ្វើតេស្តទៅឃើញវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនអ្នកជំងឺទៅបន្ទប់ដាច់ដោយឡែកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រសិនបើមន្ទីរពេទ្យបង្អែកណាគ្មានកន្លែងព្យាបាលជំងឺកូវីដ-១៩ ទេ ត្រូវ បញ្ជូនទៅមន្ទីរពេទ្យបង្អែករាជធានី ខេត្ត។ រាល់ការបញ្ជូនត្រូវធ្វើការទំនាក់ទៅលេខទូរស័ព្ទរបស់មន្ទីរពេទ្យបង្អែករាជ ធានី ខេត្ត ដែលមានជូនភ្ជាប់ក្នុងឧបសម្ព័ន្ធ ដោយប្រាប់ពីមូលហេតុនៃការបញ្ជូន និងស្ថានភាពរបស់អ្នកជំងឺដែលត្រូវ បញ្ជូនឱ្យបានដឹងជាមុន។

៣. ចំពោះមូលដ្ឋានសេវាសុខាភិបាលឯកជន (មន្ទីរពេទ្យមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ភព) ត្រូវតែប្រកាន់យកគោលការណ៍ទទួលសង្គ្រោះ ព្យាបាលអ្នកជំងឺជាដាច់ខាត ដោយអាចប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩។

សូមអាននូវខ្លឹមសារទាំងស្រុង ៖

ដោយ ៖ សិលា


ចែករំលែក៖