ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចិន២៥លាននាក់ទាមទារឱ្យWHOធ្វើការស្រាវជ្រាវពីប្រភពកូវីដ-១៩ នៅអាមេរិក

ចែករំលែក៖

បច្ចុប្បន្ន មានពលរដ្ឋចិន២៥លាននាក់បានចុះហត្ថលេខាលើសំណើ ស្នើដល់អង្គការសុខភាពពិភពលោក WHO បើកការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍ Fort Detrick អាមេរិក ដោយសង្ស័យថាកូវីដ-១៩ អាចបែកធ្លាយចេញពីទីតាំងនោះ ។
នៅលើលិខិតស្នើសុំឱ្យស្រាវជ្រាវនោះគឺបានចាប់ផ្តើមយកហត្ថលេខា ពលរដ្ឋចិនតាំងពីថ្ងៃទី១៧ខែកក្កដា មកទល់ពេលនេះ ក្រោយពេល WHO ប្រកាសបើកការស្រាវជ្រាវដំណាក់កាលទីពីរស្តីពីប្រភពកូវីដ-១៩ នៅក្នុងប្រទេសចិន។
នៅក្នុងលិខិតបានបញ្ជាក់ថា «មានការបែកធ្លាយចេញពីមន្ទីរពិសោធន៍នៅអាមេរិកកាលពីឆ្នាំ២០១៩ មុនពេលផ្ទុះកូវីដ-១៩។ ប៉ុន្តែព័ត៌មានត្រូវបានលាក់ជាការសម្ងាត់មកទល់ពេលនេះដោយសារតែបញ្ហាសន្តិសុខជាតិ។
មន្ទីរពិសោធន៍របស់អាមេរិកបានក្លាយទៅជាប្រធានបទពិភាក្សាគ្នានៅលើបណ្តាញសង្គមនៅក្នុងប្រទេសចិន។ អង្គការសុខភាពពិភពលោកចាំបាច់ត្រូវតែបើកការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍នោះដើម្បីស្វែងរកប្រភពនៃកូវីដ-១៩ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា« ជំងឺ EVALI ដ៏អាថ៌កកំបាំង (ជំងឺសួតពាក់ព័ន្ធបារីអេឡិចត្រូនិក)បានផ្ទុះឡើងដំបូងនៅទីក្រុង Wisconsin នាខែកក្កដាឆ្នាំ២០១៩ ហើយជំងឺនោះមានអាការដូចជាកូវីដ-១៩ ។ តំបន់ដែលកើតជំងឺខាងលើនៅមិនឆ្ងាយពីមន្ទីរពិសោធន៍ Fort Detrick របស់អាមេរិកនោះឡើយ។ ដូច្នេះចាំបាច់ត្រូវតែស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់៕

ដោយ៖ធីរីណា(រូបថត៖Getty Images)


ចែករំលែក៖