ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចអោយមនុស្សប្រុសស្រីចំនួន១៩នាក់ ដែលបានជួបជុំគ្នានៅភោជនីយដ្ឋាន (តាសេត) ពួកគេមិនបានល្មើសនឹងបម្រាមគោចរនោះទេ ហើយភោជនីដ្ឋានតាសេតនេះក៏ពុំបានធ្វើការបិទអាជីវកម្មដែរ !

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចអោយមនុស្សប្រុសស្រីចំនួន១៩នាក់ ដែលបានជួបជុំគ្នានៅភោជនីយដ្ឋាន (តាសេត) ពួកគេមិនបានល្មើសនឹងបម្រាមគោចរនោះទេ ហើយភោជនីដ្ឋានតាសេតនេះក៏ពុំបានធ្វើការបិទអាជីវកម្មដែរ ! នេះបើយោងតាមការបញ្ជាក់អោយដឹងពី

លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។ 

លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា, នាព្រឹកនេះថា មនុស្សប្រុសស្រីចំនួន១៩នាក់ ដែលបានជួបជុំគ្នានៅភោជនីយដ្ឋាន តាសេត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែសីហានោះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះលែងវិញអស់ហើយ បន្ទាប់ពីពិនិត្យថាពួកគេមិនបានល្មើសនឹងបម្រាមគោចរនោះទេ ហើយភោជនីដ្ឋានតាសេតនេះក៏ពុំបានធ្វើការបិទអាជីវកម្មដែរ ខណៈភោជនីដ្ឋាននេះបានអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី6 ខែសីហា ឆ្នាំ2021 ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, រកឃើញអ្នកឆ្លងថ្មី 588 នាក់ទៀត ជាសះស្បើយ 624 នាក់ និងស្លាប់ 19 នាក់ នៅថ្ងៃទី 5 ខែសីហា ឆ្នាំ 2021៕

ដោយ៖សុខ ខេមរា


ចែករំលែក៖