ភ្នំពេញ៖ ហាងកាហ្វេ BROWN សាខា ខាលែនឌែលម៉ល (Khalandale Mall) ដែលមានទីតាងស្ថិតនៅ ផ្លូវបឹងកក់ នៃ Phnom Penh City Center មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។
បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅល្ងាចថ្ងៃទី 6 ខែសីហាឆ្នាំ 2021។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាងកាហ្វេ BROWN សាខា ខាលែនឌែលម៉ល (Khalandale Mall) ដែលមានទីតាងស្ថិតនៅ ផ្លូវបឹងកក់ នៃ Phnom Penh City Center សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖១៥នាទី ដល់ ១៥៖៤៥នាទី ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19,ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា