ព័ត៌មានទាន់ហេតុការណ៍៖

ហាង​កាហ្វេ STARBUCKS ដែលមានទីតាំងស្ថិតនៅ Eden Garden ​ផ្លូវបឹងកក់​ សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ-១៩ មានគ្នា ២ នាក់ បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី6 ខែសីហាឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាង​កាហ្វេ STARBUCKS ដែលមានទីតាំងស្ថិតនៅ Eden Garden ​ផ្លូវបឹងកក់​ សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២ នាក់ បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ ! 

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាង​កាហ្វេ STARBUCKS ដែលមានទីតាំងស្ថិតនៅ Eden Garden ​ផ្លូវបឹងកក់​ សង្កាត់ស្រះចក ខណ្ឌដូនពេញ

​រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១០៖២០នាទី ដល់ ១២៖០០នាទី។

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២ នាក់ បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖